ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ​ជួបសំណេះសំណាល ជាមួយអាជីវករ​​​ ដែលជាសប្បុរសជន នៅខេត្តកំពង់ស្ពឺ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់កន្លងមក!!!

កំពង់ស្ពឺ ៖ កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥​កន្លងមកនេះ​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានអញ្ជើញ​ជួបសំណេះសំណាលនិងប្រគល់-ទទួល​​​​ នូវសម្ភារៈជាមួយអាជីវ ដែលជាសប្បុរសជន​ខេត្ត​កំពង់ស្ពឺ​ បានជួយឧបត្ថម្ភគាំទ្រ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​។

សប្បុរសជន​ចូល​រួម​ឧបត្ថម្ភ​រួមមាន៖លោក ទៀ ឆេងឡុង ទឹកសុទ្ធចំនួន ១០០កេះនិង​ថវិកាចំនួន៥០០ដុល្លា,លោក ជា ស្រ៊ុន ទឹកសុទ្ធចំនួន ១០០កេះ និង​ថវិកា​ចំនួន ៥០០ដុល្លា,លោក ឌិន ឆេង ទឹកសុទ្ធចំនួន ១០០កេះ,លោក ជា ឡៃហុង ចំនួន ១០០$ ,ហាងលក់ម៉ូតូឈ្មោះC.Hកំពង់ស្ពឺ ចំនួន ១០០ $ និង​ លោក លាង សុផាន់នី ចំនួន៣៥០.០០០ រៀលផងដែរ ។ សម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាពផងដែរ ជាពិសេសនិងនាំយកបន្ត ទៅចែកជូនដល់ក្រុមគ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀម នៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ​ កម្ពុជា-ថៃ។

ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ​បំផុត​​​​ចំពោះសប្បុរសជន​ទាំងអស់​ ដែលតែងតែមានចិត្ត​សប្បុរស​ធម៌​ ចូលរួមឧបត្ថម្ភ​គាំទ្រដល់បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​នាពេលកន្លងមកនិងពេលនេះ ហើយក៏បានជូនពរជ័យសេរីមង្គល​ដល់​សប្បុរសជន​គ្រប់គ្នា សូមឲ្យមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top