អ៊ីស្រាអែល បើកការវាយប្រហារគោលដៅ ភាគខាងត្បូងនិងភាគខាងកើតលីបង់
បរទេស ៖ ទីភ្នាក់ងារិចិន ស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាយន្តហោះចម្បាំងអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានបើកការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់លើតំបន់ជាច្រើននៅភាគខាងកើត និងភាគខាងត្បូងប្រទេសលីបង់។
ប្រភពនេះបានរាយការណ៍ថាយន្តហោះចម្បាំងរបស់សត្រូវ បានធ្វើការវាយប្រហារតាមអាកាសចំនួនបួនលើតំបន់ Al-Mahmoudieh និង Al-Jarmaq រួមជាមួយនឹងការវាយប្រហារលើតំបន់ផ្សេងទៀត នៅភាគខាងត្បូងប្រទេសលីបង់។
លើសពីនេះទៀត ការវាយប្រហារតាមអាកាសចំនួនបួនបន្ថែមទៀតបានវាយប្រហារ Wadi Zlayya នៅភាគខាងលិច Bekaa ដែលមានទីតាំងនៅភាគខាងកើតប្រទេសលីបង់។
កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានវាយប្រហារលើកន្លែងហ្វឹកហាត់ និងគុណវុឌ្ឍិរបស់ក្រុម Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ ជាលើកទីពីរក្នុងមួយសប្តាហ៍។
គួរឲ្យដឹងដែរថាការវាយឆ្មក់ កើតឡើងនៅពេលដែលអ៊ីស្រាអែលបន្តការវាយប្រហាររបស់ខ្លួនលើប្រទេសលីបង់ បើទោះបីជាកិច្ចព្រមព្រៀង ឈប់បាញ់ជាមួយក្រុមហេសបូឡា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ដែលចូលជាធរមានចាប់តាំងពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤ក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី
