យូអិនប្រកាសថ្កោលទោស សកម្មភាពភេវរកម្ម នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញភ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្មលើការប្រារព្ធពិធី Hanukkah ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យរងលោក Farhan Haq បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានអង្គការសហប្រជាជាតិ សម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ទៅកាន់ក្រុមគ្រួសារនៃជនរងគ្រោះ និងសូមជូនពរឱ្យមានការជាសះស្បើយយ៉ាងឆាប់រហ័ស និងពេញលេញដល់អ្នកដែលរងរបួស។
សេចក្តីថ្លែងការណ៍បាននិយាយថា អគ្គលេខាធិការឈរក្នុងសាមគ្គីភាពជាមួយប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីក្នុងអំឡុងពេលដ៏លំបាកនេះ ហើយបង្ហាញពីសាមគ្គីភាពរបស់គាត់ ជាមួយសហគមន៍ជ្វីហ្វក្នុងប្រទេស និងទូទាំងពិភពលោក នៅពេលដែលពួកគេប្រមូលផ្តុំគ្នា ដើម្បីអបអរសាទរសន្តិភាព។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា អគ្គលេខាធិការបានថ្កោលទោសយ៉ាងដាច់អហង្ការនូវការប្រឆាំងពួកនិយមក្នុងគ្រប់ទម្រង់ទាំងអស់ ហើយបញ្ជាក់ជាថ្មីថា ការវាយប្រហារលើសហគមន៍សាសនា និងការប្រារព្ធពិធីដោយសន្តិវិធី វាយប្រហារលើតម្លៃស្នូលនៃការអត់ឱន ការរួមរស់ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស៕
ប្រែសម្រួល៖ស៊ុនលី
