កូនសិស្សនៅស្រុកស្រីស្នំ រត់ចេញពីសាលា ក្រោយយោធាថៃ ទម្លាក់គ្រាប់បែក ក្បែរសាលា
ភ្នំពេញ ៖ សិស្សានុសិស្សនៅសាលា បានរត់ចេញពីសាលារៀនមួយកន្លែង ស្ថិតនៅស្រុកស្រីស្នំ ខេត្តសៀមរាប ក្រោយយោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់ ២គ្រាប់នៅភូមិសាស្ត្រស្រុកចុងកាល និងស្រុកស្រីស្នំ ខេត្តសៀមរាប ក្បែរជំរុំជនភៀសសឹក និងចូលជ្រៅជាង ៧០គីឡូម៉ែត្រក្នុងទឹកដីកម្ពុជា នៅម៉ោង១០:៨នាទី ១០:១១នាទី ថ្ងៃទី១៥ ធ្នូ នេះ ៕

