ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ “ស្ថិរភាព” និង “ការវិវឌ្ឍរីកចម្រើន” របស់សេដ្ឋកិច្ចចិន បំពេញបន្ថែមជំនឿចិត្ត ដល់ពិភពលោក

ស្របពេលដែលដំណាច់ឆ្នាំ ២០២៥ ជិតចូលមកដល់ ការអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ជិតនឹងបញ្ចប់យ៉ាង គាប់ប្រសើរ ហើយផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ជិតនឹងចាប់ផ្តើម ។ ចាប់តាំងពីសំណើស្តីពីផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១៥ ត្រូវបានចេញផ្សាយមក សហគមន៍អន្តរជាតិ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការឆ្ពោះទៅ រកការច្នៃប្រឌិតថ្មី របស់សេដ្ឋកិច្ចចិន “កាបូនពីរ” បញ្ញាសិប្បនិម្មិតនិងកម្លាំងផលិតកម្ម គុណភាពថ្មីជាដើមបានក្លាយជាពាក្យគន្លឹះ នៃការយល់ដឹងកាន់តែស៊ី ជម្រៅ អំពីកាលានុវត្តភាពចិន របស់បណ្តាភាគីនានា ។ “ស្ថិរភាព”និង”ការវិវឌ្ឍរីក ចម្រើន”របស់សេដ្ឋកិច្ចចិន បានបំពេញបន្ថែមជំនឿចិត្ត និងកម្លាំងវិជ្ជមានដល់ពិភពលោកជាបន្តបន្ទាប់ ។

នាពេលថ្មីៗកន្លងទៅនេះ សន្និសីទស្តីពីការងារ សេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង ។ សន្និសីទលើកនេះ បានលើកឡើងថា ឆ្នាំនេះជាឆ្នាំមិនធម្មតាទេ ។ ក្រោមការដឹកនាំដ៏មុតមាំ របស់មជ្ឈិមបក្សកុម្មុនីស្តចិន ប្រជាជនចិនបាននិងកំពុង តស៊ូពុះពារគ្រប់ឧបសគ្គ អនុវត្តយ៉ាងមុតមាំមិនងាករេនូវទស្សនៈអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ គោលដៅសំខាន់ៗនៃការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម នឹងត្រូវសម្រេចបានដោយរលូន ។

ចាប់ពីបានអនុវត្ត”ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ “មក ផលិតផលក្នុងស្រុកសរុបរបស់ចិន(GDP)បានលើសពី ១១០ ទ្រីលានយាន់ប្រាក់ចិន ១២០ ទ្រីលានយាន់ប្រាក់ចិននិង ១៣០ ទ្រីលានយាន់ប្រាក់ចិនជាបន្តបន្ទាប់ ហើយនៅឆ្នាំ ២០២៥ បរិមាណសេដ្ឋកិច្ចសរុប របស់ចិនត្រូវបានរំពឹងថា នឹងឈានដល់ ១៤០ ទ្រីលានយាន់ប្រាក់ចិន ដែលអត្រារួមចំណែក របស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយ ។ សមត្ថភាពច្នៃប្រឌិតថ្មី សម្រាប់ជំរុញឱ្យកម្លាំង ប្រកួតប្រជែងជាស្នូលរបស់ប្រទេសជាតិ ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។ ចំណាត់ថ្នាក់របស់ចិនអំពីសន្ទស្សន៍ច្នៃប្រឌិតថ្មី សកលបានកើនឡើង ពីលេខរៀងទី ៣៤ នៅឆ្នាំ ២០១២ ដល់លេខរៀងទី ១០ នៅឆ្នាំ ២០២៥ ដែលបានក្លាយជាអង្គភាព សេដ្ឋកិច្ចដែលកម្លាំង ច្នៃប្រឌិតថ្មី ត្រូវបានលើកកម្ពស់លឿន បំផុតក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅនេះ ។ ភាពបៃតងគឺជាលក្ខណៈពិសេស នៃការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកប ដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី ។ តាមសន្ទស្សន៍ធ្វើបរិវត្តកម្មថាមពល ដែលវេទិកាសេដ្ឋកិច្ចពិភពលោក បានប្រកាសកាល ពីខែមិថុនា ឆ្នាំ ២០២៥ បង្ហាញឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំ ២០២០ ចំណាត់ថ្នាក់របស់ចិន បានកើនឡើងពីលេខរៀងទី ៧៨ ដល់លេខរៀងទី ១២ ។ ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានិងភាគ លាភធនធានមនុស្ស បានបង្កប់នូវ កាលានុវត្តភាពយ៉ាងខ្លាំង ។ នៅឆ្នាំ ២០២៤ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍរបស់ចិន មានចំនួនលើសពី ៣,៦ ទ្រីលានយាន់ ប្រាក់ចិន ដែលមានទំហំវិនិយោគជិតកម្រិត ជាមធ្យមនៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច(OECD) ហើយចំនួននិក្ខេបបទ កម្រិតខ្ពស់ដែលចេញផ្សាយលើទស្សនាវដ្តី អន្តរជាតិនិងចំនួនប៉ាតង់តក្កកម្ម សុទ្ធតែបានកាន់លំដាប់ទីមួយលើពិភពលោក ។ ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មបានពន្លឿនការរួមបញ្ចូលគ្នា ។ សមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខបានប្រែក្លាយទៅជាកម្លាំងផលិតកម្មគុណភាពថ្មីជាបន្តបន្ទាប់ ។ ចំនួនធនធានមនុស្សខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិនបានកាន់លំដាប់ថ្នាក់ឈានមុខលើទូទាំងពិភពលោកដែលនឹងផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម ។

ពេលថ្មីៗនេះ គ្រឹះស្ថានអន្តរជាតិជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។ ឧទាហរណ៍ដូចជាអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច(OECD)បានដំឡើងការព្យាករណ៍ចំពោះល្បឿនកំណើននៃសេដ្ឋកិច្ចចិនឱ្យឡើងដល់ ៥ ភាគរយដោយអះអាងថា នេះជាលើកទីបីហើយដែលបាន ដំឡើងការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងឆ្នាំនេះ ។ យោងតាម«របាយការណ៍ស្តីពីចក្ខុវិស័យនៃការអភិវឌ្ឍអាស៊ីឆ្នាំ ២០២៥ »ដែលចេញផ្សាយដោយ ធនាគារអភិវឌ្ឍន៍អាស៊ីនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញឱ្យឃើញថា ដោយមកពីភាពធន់ នៃការនាំចេញរបស់ចិន និងគោលនយោបាយហិរញ្ញវត្ថុ របស់ចិនដែលបានដើរតួនាទី ប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ធនាគារអភិវឌ្ឍន៍អាស៊ី សម្រេចចិត្តដំឡើងការព្យាករណ៍ចំនួន ០,១ ភាគរយ បន្ថែមទៀតសម្រាប់ល្បឿន កំណើននៃសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០២៥ ។
សម្លឹងមើលទៅកាន់ពិភពលោកទាំងមូល ប្រទេសចិននៅតែជាប្រភពកម្លាំង ចលករដែលមានភាពនឹងនរ និងអាចជឿទុកចិត្ត នៃកំណើនសេដ្ឋកិច្ចសកលដដែល ។ ៩ ខែដើមឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុប របស់ចិន(GDP)បានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន តាមការប៉ាន់ប្រមាណ បរិមាណសេដ្ឋកិច្ច សរុបរបស់ចិនពេញមួយឆ្នាំ ២០២៥ ប្រហែល នឹងឈានដល់ ១៤០ ទ្រីលានយាន់ ប្រាក់ចិនដែលឋានៈ ជាអង្គភាពសេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោកត្រូវបានពង្រឹងនិងលើកកម្ពស់ថែមមួយកម្រិតទៀត ។ តួនាទីជា”ក្បាលម៉ាស៊ីនដ៏សំខាន់” នៃការប្រើប្រាស់សម្រាប់ជំរុញកំណើន សេដ្ឋកិច្ចមានភាពកាន់តែលេចធ្លោ ការវិនិយោគលើវិស័យឧស្សាហកម្ម កម្មន្តសាលបានកើនឡើងឆាប់បង្គួរ ការធ្វើពិពិធកម្មទីផ្សារត្រូវបានជំរុញជាបន្តបន្ទាប់ រចនាសម័្ពន្ធនៃទីផ្សារអន្តរជាតិ ត្រូវ បានកែលម្អជាបន្តបន្ទាប់ ដែលបានរួមគ្នាពង្រឹងគ្រឹះមូលដ្ឋា សម្រាប់ការអភិវឌ្ឍប្រកប ដោយស្ថិរភាពនិងភាពរឹងមាំរបស់សេដ្ឋកិច្ចចិន ។

បច្ចុប្បន្ននេះ កម្លាំងផលិតកម្មគុណភាពថ្មី កំពុងពន្លឿនការបង្កើតជាថ្មីម្តងទៀត នូវនិម្មាបនកម្មនៃកំណើនសេដ្ឋកិច្ចចិន ដែលបានក្លាយជាចំណុច សំខាន់សម្រាប់ជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ។ បើមើលពីសំណើស្តីពីផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១៥ មជ្ឈដ្ឋានខាងក្រៅអាចស្វែងរកចម្លើយដោយងាយស្រួល ពោលគឺ គួរបង្កើនការច្នៃប្រឌិតថ្មីដើមនិងការ សិក្សាស្រាវជ្រាវខាងបច្ចេកទេសគន្លឹះ ជំរុញភាពស៊ីសង្វាក់គ្នាយ៉ាងស៊ីជម្រៅ រវាងការច្នៃប្រឌិត ថ្មីផ្នែក បច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្ម ជំរុញការអភិវឌ្ឍធនធាន មនុស្សលើវិស័យ ការអប់រំនិងបច្ចេកវិទ្យា ជំរុញយ៉ាងស៊ីជម្រៅនូវកិច្ចកសាងឌីជីថលូបនីយកម្មរបស់ប្រទេសចិន ។ល។ ប្រការទាំងនេះបានបង្ហាញ យ៉ាងច្បាស់ថា ការអភិវឌ្ឍផលិតកម្មគុណភាពថ្មី គឺ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជា មួយការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ការលើកកម្ពស់កម្រិតឧស្សាហកម្មនិងការធ្វើបរិវត្តកម្មបៃតងជាដើម ហើយនឹងជំរុញយ៉ាងខ្លាំងដល់ការ អភិវឌ្ឍប្រកបដោយគុណភាពថ្មី ព្រមទាំងបំពេញបន្ថែមនូវកម្លាំង ចលករថ្មីនិង បង្កើតកាលានុវត្តភាពថ្មីសម្រាប់ពិភពលោកផងដែរ ។

ក្នុងនាមជាដំណាក់កាលគន្លឹះ នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រទេសចិនបានពន្លឿន ការអភិវឌ្ឍផលិតកម្មគុណភាពថ្មី ក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ វាមិនត្រឹមតែអាចបង្កើត ឱកាសសហប្រតិបតិ្តការផ្នែកឧស្សាហកម្ម ប្រកបដោយភាពបើកទូលាយ និងសម្បូរបែបកាន់តែច្រើនប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញការធ្វើបរិវត្តកម្មឌីជីថល ភាពវៃឆ្លាតនិងបៃតងរបស់ប្រទេសផ្សេងទៀតផងដែរ ។ ក្រុមហ៊ុន BYD ដែលជាសហគ្រាសផលិត រថយន្តរបស់ចិន បានសម្គាល់ឃើញថា បច្ចុប្បន្ននេះ រថយន្តថាមពលថ្មីដែលផលិត ដោយក្រុមហ៊ុននេះបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ១១៦ នៅលើពិភពលោកដែល បានរួមចំណែកដល់ការ អភិវឌ្ឍបៃតងនិងប្រកបដោយនិរន្តរភាព របស់មនុស្សជាតិ ។ ក្នុងនោះ រោងចក្រនៅប្រទេសប្រេស៊ីល របស់ក្រុមហ៊ុននេះបានបង្កើតឱកាសការងារចំនួន ២ ម៉ឺនកន្លែងដោយផ្ទាល់និង ប្រយោលដែលធ្វើឱ្យមនុស្សកាន់តែច្រើន ទទួលបានផលប្រយោជន៍ដោយសារការលើក កម្ពស់កម្រិតថ្នាក់នៃឧស្សាហកម្ម ។

ប្រការដែលកាន់តែសំខាន់ៗជាងនេះ គឺ ផលិតកម្មគុណភាពថ្មីមិនត្រឹមតែ បានផ្តល់ការទ្រទ្រង់និង ជំរុញកំណើនសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ក៏ប៉ុន្តែបានក្លាយជាក្បាលម៉ាស៊ីនថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល តាមរយៈការរួមបញ្ចូលគ្នាខាងបច្ចេកវិទ្យាឧស្សាហកម្ម និងភាពជឿនលឿនរបស់បច្ចេកវិទ្យាឌីជីថលឈានមុខផងដែរ ។ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនវិទ្យាសាស្ត្រ Boston របស់អាមេរិកបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនយើងបានបន្ថែមការបណ្តាក់ ទុននៅប្រទេសចិនជាបន្តបន្ទាប់ ក្រៅពីបានបង្កើតមូលដ្ឋានផលិតកម្ម ទីមួយនៅប្រទេសចិន យើងក៏បានដាក់ចេញផលិតផល ដែលមានភាពជាតំណាងនៃផលិតកម្មគុណភាពថ្មីមួយចំនួន ដែលធ្វើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍនៅប្រទេសចិន និងប្រើប្រាស់បច្ចេកទេសបញ្ញាសិប្បនិម្មិតជាដើម ក្នុងន័យធ្វើឱ្យការច្នៃប្រឌិតថ្មីរបស់ចិនផ្តល់ ផលប្រយោជន៍ដល់ពិភពលោកទាំងមូល ។

ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ និងជំរុញការផ្តល់ផល ប្រយោជន៍ដល់គ្នាទៅវិញ ទៅមកនិងឈ្នះ-ឈ្នះ ពង្រីកការបើកទូលាយផ្នែកប្រព័ន្ធច្បាប់ជាលំដាប់ ដែលបានរួមចំណែក ដល់ការអភិវឌ្ឍរបស់ប្រទេសដទៃទៀតតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខ្លួន ។ តំបន់សាកល្បងពាណិជ្ជកម្មសេរី ចំនួន ២២ តភ្ជាប់នឹង ក្រឹត្យក្រមខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលមានស្តង់ដារ ខ្ពស់ដោយម្ចាស់ការ បញ្ជីអវិជ្ជមាន នៃការអនុញ្ញាតឱ្យទុនបរទេស ចូលទីផ្សារចិនត្រូវ បានកាត់បន្ថយជាបន្តបន្ទាប់ ចំនួនកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរី និងដៃគូពាណិជ្ជកម្មសេរីបានកើនឡើងជាបន្តបន្ទាប់ ដែលបានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយដោយម្ចាស់ការឱ្យបានសកម្ម ។

ពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ដល់ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ រហូតដល់គោលដៅរយៈពេលវែងឆ្នាំ ២០៣៥ ប្រទេសចិនបានបង្ហាញឱ្យឃើញនូវការបេ្តជ្ញាចិត្តនិងឆន្ទៈក្នុងការគ្រោងនិងអនុវត្តផែនការគោលយ៉ាងមុតមាំមិនងាករេ ហើយក៏បានបង្ហាញឱ្យឃើញនូវភាពរស់រវើក ដ៏ផុលផុសនៃកម្លាំងចលករថ្មីផងដែរ ។ ការឆ្ពោះទៅរកការច្នៃប្រឌិតថ្មី ប្រទេសចិនដែលកំពុងបោះជំហាន ទៅ រកការធ្វើទំនើបកម្មតាមបែបផែនចិន នឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ជាបន្តបន្ទាប់ ហើយពួតដៃគ្នា ជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាចែករំលែកកាលានុវត្តភាព និងកសាងវិបុលភាពរួមគ្នា ៕

To Top