អាមេរិក ប្រគល់វត្ថុបុរាណខ្មែរ គឺព្រះសិរហរិហរៈ , ទេពស្រី និងព្រះនាងប្រាជ្ញា បារមីមកកម្ពុជាវិញ
ភ្នំពេញ ៖ បន្ទាប់ពីធ្វើការចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញាន បានសម្រេចជាផ្លូវការ ប្រគល់វត្ថុបុរាណខ្មែរ ចំនួន៣រូបជូនមកកម្ពុជាវិញ ។
វត្ថុបុរាណខ្មែរចំនួន៣រូបនោះរួមមាន ៖ ព្រះសិរហរិហរៈ ស.វ.ទី១០ , ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២ ៕




