យោធាថៃ ប្រើកាំភ្លើង DK កាំភ្លើងធំ និងដ្រូនទម្លាក់គ្រាប់ លើភូមិសាស្រ្តប្រាសាទតាក្របី និងតាមាន់នៅព្រឹកនេះ
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៤:៤៥នាទី យោធាថៃបានបាញ់ផ្លោង ដោយប្រើប្រាស់កាំភ្លើង DK និងប្រភេទ១០០មម លើរថក្រោះបាញ់ចូល ភូមិសាស្ត្រតាថាវ និងបានបាញ់ផ្លោងកាំភ្លើងធំ រួមទាំងដ្រូនទម្លាក់ គ្រាប់ចូលភូមិសាស្ត្រប្រាសាទតាក្របី , ប្រាសាទតាមាន់ និងថ្មដូន ។

សម្រាប់នៅម៉ោង៧ព្រឹកថ្ងៃដដែលនេះ យោធាថៃបានបន្តបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រ ប្រាសាទតាក្របី , ថ្មដូន និងប្រាសាទតាមាន់ ៕

