KOI thé និង TUBE COFFEE បើកយុទ្ធនាការ «ទឹក-ចិត្ត» ២០,០០០ កែវ
ភ្នំពេញ៖ ក្រុមហ៊ុន KOI thé និង TUBE COFFEE បានបើកយុទ្ធនាការចែក ភេសជ្ជៈចំនួន ២០,០០០ កែវ ជូនក្រុមស្ម័គ្រចិត្ត លះបង់កម្លាំងកាយនិងចិត្ត ក្រោមស្មារតីខ្មែររួបរួម ខ្មែរសាមគ្គី។
ក្នុងនោះក្រុមហ៊ុន KOI thé និង TUBE COFFE ក៏បានផ្តល់ជូនក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចំនួន២០០កែវផងដែរ។

KOI thé និង TUBE COFFEE បានលើកឡើងថា ទឹកផ្តល់កំលាំងចិត្ត ទឹកចេញពីចិត្ត ទឹកលេីកទឹកចិត្ត ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមអរគុណចំពោះទឹកចិត្ត របស់ KOI thé និង TUBE COFFEE ដែលបានជូននូវភេសជ្ជៈដល់ក្រុមការងារនាពេលនេះ៕
