ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់ អ៊ីស្រាអែល រំពឹងទុកនឹងកើនឡើង ទៅដល់១៦០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥នេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាការនាំចេញ របស់អ៊ីស្រាអែលត្រូវបានគេរំពឹងថា នឹងឈានដល់ជិត ១៦០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើង៣ភាគរយពីឆ្នាំ២០២៤ ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើង ដោយក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មនេះបាននិយាយទៀតថា តួលេខនេះគឺជិតដល់កម្រិតខ្ពស់បំផុត ចំនួន១៦៥ពាន់លានដុល្លារ ដែលបានកត់ត្រា ក្នុងឆ្នាំ២០២២ ដែលឆ្លុះបញ្ចាំងពីភាពធន់របស់សេដ្ឋកិច្ច បើទោះបីជារយៈពេលដ៏ស្មុគស្មាញ នៃជម្លោះពហុភាគីក៏ដោយ។

ការនាំចេញសេវាកម្មត្រូវបានគេរំពឹងថា នឹងកើនឡើង៩ភាគរយដល់១០១ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ កើនឡើងពី៩២,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍បាននិយាយថា កំណើនត្រូវបានដឹកនាំដោយសេវាកម្មបច្ចេកវិទ្យាខ្ពស់ ដូចជាកម្មវិធីកុំព្យូទ័រ និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដែលបង្ហាញពីការរួមចំណែក របស់វិស័យនេះចំពោះស្ថិរភាពសេដ្ឋកិច្ច។

យ៉ាងណាក្តីផ្ទុយទៅវិញ ការនាំចេញទំនិញ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ៥,៥ភាគរយមកនៅប្រហែលជា៥៧ពាន់លានដុល្លារ ធ្លាក់ចុះពី៦០,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយសារទីផ្សារនាំចេញសំខាន់ៗនៅតែខ្សោយនៅឡើយមកដល់ពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top