ព័ត៌មានជាតិ

យោធាថៃ បានបាញ់ផ្សែងពុលចូល ក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបន្តធ្វើសកម្មភាពវាយប្រហារ មកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៖

  • ម៉ោង ១០:២៩នាទី យោធាថៃបានបាញ់ផ្សែងពុល ចូលក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា។

កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើង យ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំង ជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕

To Top