ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN | ហៃណានបើកទូលាយ ក្នុងកម្រិតថ្មី ប្រទេសចិនបើកទូលាយក្នុងកម្រិតថ្មី!

នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ កំពង់ផែពាណិជ្ជកម្មសេរីហៃណាន នឹងដាក់ឱ្យដំណើរ ការប្រតិបត្តិការគយ ពិសេសលើកោះទាំងមូលជាផ្លូវការ ការបើកទូលា ដោយយកម្រិតខ្ពស់ របស់ប្រទេសចិន ក៏ឈាន ដល់ដំណាក់កាលថ្មីផងដែរ ។ រយៈពេល៤៧ ឆ្នាំកន្លងទៅ ការធ្វើកំណែទម្រង់ និងបើកទូលាយ បានកែប្រែប្រទេសចិន និង ពិភពលោកជាបន្តបន្ទាប់ ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិត ទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន 92,2% សម្គាល់ឃើញថា ការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ជាវិធានការមានភាព ជាតំណាងរបស់ចិន ដើម្បីបន្តលើកកម្ពស់កម្រិតបើកទូលាយ ប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុញការកសាងសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 93% បានសម្គាល់ឃើញថា កំពង់ផែពាណិជ្ជកម្មសេរីហៃណាន នឹងក្លាយជាច្រកសំខាន់មួយ របស់ប្រទេសចិនសម្រាប់ការបើកទូលាយ ជុំថ្មីចំពោះអន្តរជាតិ៕

To Top