ប៉ុស្តិ៍ចម្រុះនៃ CCTV នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រកាសបញ្ជីឈ្មោះ កម្មវិធីល្អៗ ប្រចាំឆ្នាំ ២០២៦
ថ្ងៃទី ១៦ ខែធ្នូ ពិធីប្រកាសបញ្ជីឈ្មោះកម្មវិធីល្អៗ ប្រចាំឆ្នាំ ២០២៦ នៃប៉ុស្តិ៍ចម្រុះនៃ CCTV នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើឡើងនៅក្រុងប៉េកាំង កម្មវិធីល្អៗ ចំនួនជាង ៦០ នឹងបង្ហាញ ជូនទស្សនិកជនពីភាព អស្ចារ្យ និងមុខមាត់ថ្មី ក្នុងដំណើរថ្មី និង យុគសម័យថ្មីរបស់ចិន ។

លោក Cai Jun ប្រធានការិយាល័យអ្នកនិពន្ធ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងក្នុងពិធីនេះថា ឆ្នាំ ២០២៦ ជាឆ្នាំចាប់ផ្តើមនៃផែនការ ៥ ឆ្នាំទី ១៥ ប៉ុស្តិ៍ចម្រុះនឹងផ្តោតសំខាន់លើ”ភាពខ្លាំងក្លា នៃប្រទេសជាតិ” ដើម្បីផលិតកម្មវិធីល្អៗ កាន់តែច្រើនដែលប្រកប ដោយភាពទាក់ទាញខាងគុណតម្លៃ និងកម្លាំងឥទ្ធិពលអន្តរជាតិ ក្រោមផែនការ គោលថ្មី នៃផែនការ ៥ ឆ្នាំទី ១៥ ដើម្បីរួមចំណែក ជាកម្លាំង កាន់តែខ្លាំងក្លា សម្រាប់ការពង្រឹង មូលដ្ឋានគ្រឹះខាងវប្បធម៌ នៃការកសាងប្រទេសខ្លាំងក្លា និងការស្តារភាពរុងរឿង នៃប្រជាជាតិឡើងវិញ៕
