ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ឃុំខ្លួនជនជាតិស៊ុយអែត ២នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទធ្វើចារកម្មឱ្យអ៊ីស្រាអែល ក្នុងអំឡុងពេលសង្គ្រាម

តេអេរ៉ង់៖ អ្នកនាំពាក្យតុលាការម្នាក់ បានឲ្យដឹងថា អ៊ីរ៉ង់បានចាប់ខ្លួនជនជាតិ ២នាក់ដែលមានសញ្ជាតិស៊ុយអែត ពីបទចារកម្មក្នុងអំឡុង ពេលសង្គ្រាមរយៈពេល ១២ថ្ងៃជាមួយអ៊ីស្រាអែលកាលពីខែមិថុនា នេះបើយោងតាមការចចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយនៅរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ អ្នកនាំពាក្យ Asghar Jahangir បានឲ្យដឹងថា ជនសង្ស័យរូបនេះបានទទួលសញ្ជាតិស៊ុយអែត ក្នុងឆ្នាំ២០២០ ហើយបានរស់នៅក្នុងប្រទេសស៊ុយអែតមុនពេលចូលទៅក្នុងប្រទេសអ៊ីរ៉ង់ មួយខែមុនពេលផ្ទុះឡើងនៃជម្លោះជាមួយ អ៊ីស្រាអែល នៅថ្ងៃទី១៣ ខែមិថុនា ហើយបុគ្គលរូបនេះត្រូវបានជ្រើសរើស ដោយសេវាចារកម្មរបស់អ៊ីស្រាអែលក្នុងឆ្នាំ២០២៣។

លោក Jahangir បានកត់សម្គាល់ថា ករណីនេះទើបតែត្រូវបាន ស៊ើបអង្កេតនៅក្នុងខេត្ត Alborz ភាគខាងជើងរបស់អ៊ីរ៉ង់ ជាកន្លែងដែលជនសង្ស័យ រស់នៅបន្ទាប់ពីចូលទៅក្នុងប្រទេស ។ លោកបានបន្ដថា បុគ្គលរូបនេះបានជួបជាមួយភ្នាក់ងារអ៊ីស្រាអែល នៅក្នុងរដ្ឋធានីនៃប្រទេសអឺរ៉ុបចំនួន ៦ ហើយបានទទួលការបណ្តុះបណ្តាលចាំបាច់ ដោយបន្ថែមថា ជនសង្ស័យរូបនេះបានធ្វើដំណើរជាច្រើនដងទៅកាន់ប្រទេសអ៊ីស្រាអែល ដែលចុងក្រោយបានកើតឡើងពីរសប្តាហ៍មុនពេល ចូលទៅក្នុងប្រទេសអ៊ីរ៉ង់។

លោក Jahangir ក៏បានឲ្យដឹងផងដែរថា បុគ្គលដែលមានឧបករណ៍ចារកម្មអេឡិចត្រូនិក បានសារភាពថាបានធ្វើចារកម្មក្នុងនាមអ៊ីស្រាអែល ហើយសាលក្រមនឹងត្រូវ ចេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ បន្ទាប់ពីសង្គ្រាម អាជ្ញាធរសន្តិសុខ ចារកម្ម និងតុលាការរបស់អ៊ីរ៉ង់ បានចាប់ខ្លួនបុគ្គលជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឱ្យអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top