ព័ត៌មានអន្តរជាតិ

ឥណ្ឌា បើកភ្លើងខៀវ ដល់ក្រុមហ៊ុនឯកជន ដែលមានបំណងចង់រកស៊ី លើវិស័យ ថាមពលនុយក្លេអ៊ែរ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសឥណ្ឌាបានធ្វើការបើកភ្លើងខៀវ ដោយណែនាំច្បាប់ថ្មី ដើម្បីអនុញ្ញាតិ ឲ្យវិស័យនុយក្លេអ៊ែរ របស់ខ្លួនអាចរកស៊ី ជាមួយនឹងក្រុមហ៊ុនឯកជនបាន។

សភាជាន់ទាបរបស់ប្រទេសអាស៊ីខាងត្បូងនេះ កាលពីថ្ងៃពុធបានអនុម័តច្បាប់ ស្តីពីការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងការរីកចម្រើននៃថាមពលនុយក្លេអ៊ែរ សម្រាប់ការផ្លាស់ប្តូរប្រទេសឥណ្ឌា (SHANTI) ដែលមានគោលបំណងជំរុញការផលិតថាមពលអាតូមិកដល់ ១០០ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ២០៤៧ខាងមុខ ។

លោក Jitendra Singh រដ្ឋមន្ត្រីសហព័ន្ធ បានប្រាប់សមាជិកសភាថា ៖ពិភពលោកកំពុងឆ្ពោះទៅរកថាមពលស្អាត។ យើងក៏បានកំណត់គោលដៅ នៃសមត្ថភាពថាមពលនុយក្លេអ៊ែរ១០០GW នៅឆ្នាំ ២០៤៧ ។

ច្បាប់នេះស្នើអាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនឯកជន ដើម្បីដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរ និងដកឃ្លាទំនួលខុសត្រូវ ដែលមានស្រាប់ សម្រាប់អ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ និង បច្ចេកវិទ្យា។ កាសែត Hindustan Times បានរាយការណ៍ថា វាក៏ផ្តល់ហេតុផល ដល់ការទូទាត់ដោយប្រតិបត្តិករ ក្នុងករណីគ្រោះថ្នាក់ផងដែរ។

គួរឲ្យដឹងដែរថាបទដ្ឋាន នៃការទទួលខុសត្រូវដែលមានស្រាប់ត្រូវបានចាត់ទុកថា ជាឧបសគ្គចំពោះការនាំចូលបច្ចេកវិទ្យានុយក្លេអ៊ែរ និងឧបករណ៍ពីអ្នកផ្គត់ផ្គង់បរទេស នៃរោងចក្រថាមពលនុយក្លេអ៊ែរ ។ ច្បាប់ដែលបានស្នើឡើងស្វែងរកការលុបចោលច្បាប់ដែលមានស្រាប់ចំនួនពីរគឺ ច្បាប់ថាមពលអាតូមិច ឆ្នាំ១៩៦២និង ការទទួលខុសត្រូវរដ្ឋប្បវេណី សម្រាប់ច្បាប់ការខូចខាតនុយក្លេអ៊ែរ ឆ្នាំ២០១០៕

ប្រែសម្រួល៖ស៊ុនលី

To Top