ក្រសួងអប់រំ ៖ ត្រឹមថ្ងៃទី១៩ ធ្នូ សិស្សភៀសសឹក ចុះឈ្មោះចូលរៀន បណ្តោះអាសន្នចំនួន ១៣២១០នាក់
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានសិស្សភៀសសឹកចុះឈ្មោះចូលរៀនបណ្តោះអាសន្នចំនួន ១៣២១០នាក់ នៅ ២០៣៣គ្រឹះស្ថានសិក្សា ២២រាជធានីខេត្ត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ។

សូមរំលឹកថា គិតមកដល់ពេលនេះសាលារៀនជាប់បន្ទាត់ព្រំដែន ៧ខេត្ត បិទទ្វារសរុប ១ ០៩១សាលា ប៉ះពាល់គ្រូបង្រៀន ១ ១៩២២នាក់ សិស្ស ២៥៤ ៤៨០នាក់៕
