ព័ត៌មានអន្តរជាតិ

លោក Trump ធ្វើការទាមទារសំដៅ លើប្រេងត្រឡប់ពី វេណេស៊ុយអេឡាមកវិញ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិន ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ បានទាមទារឱ្យ វេណេស៊ុយអេឡា ប្រគល់ទ្រព្យសម្បត្តិ ដែលលោកបានចោទប្រកាន់ប្រទេស អាមេរិកខាងត្បូង ដែលសម្បូរប្រេង នេះបានប្រមូលយកពីក្រុមហ៊ុន ប្រេងអាមេរិក កាលពីប៉ុន្មានឆ្នាំមុន ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមាន ដោយសំដៅទៅលើការធ្វើជាតូបនីយកម្ម របស់វេណេស៊ុយអេឡា លើវិស័យប្រេងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងក្រោមការដឹកនាំរបស់ប្រធានាធិបតី Nicolas Maduro និងអតីតប្រធានាធិបតី Hugo Chavez ថា ៖ពួកគេបានយកសិទ្ធិប្រេងរបស់យើង យើងមានប្រេងច្រើននៅទីនោះ។

គួរឲ្យដឹងដែរថាប៉ុន្មាន ខែចុងក្រោយនេះ អាមេរិកបានដាក់សំពាធយ៉ាងខ្លាំង ទៅលើដែនទឹករបស់វេណេស៊ុយអេឡា និងដោយមានទាំងប្រតិបត្តិការ សម្លាប់មនុស្ស ជាច្រើនដែលអាមេរិកចោទថា ជាឈ្មួញគ្រឿងញៀនប៉ុន្តែជាក់ស្តែងវេណេស៊ុយអេឡាថា គឺជាផែនការត្រៀមលុកលុយ លើដែនដីរបស់ខ្លួនប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top