ព័ត៌មានអន្តរជាតិ

‎រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញឱ្យរដ្ឋមន្ត្រីការបរទេសថៃ ចាត់វិធានការជាក់ស្តែង ដើម្បីបន្ថយស្ថានការណ៍ និងត្រឡប់ ទៅអនុវត្តកិច្ចព្រមព្រៀង សន្តិភាពទីក្រុងគូឡាឡាំពួរវិញ‎

បរទេស: លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយលោក Sihasak Phuangketkeow  រដ្ឋមន្ត្រីការបរទេសថៃ ។

‎យោងតាមគេហទំព័រ របស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះថា នៅក្នុងជំនួបតាមទូរស័ព្ទនោះដែរ លោករដ្ឋមន្ត្រីការបរទេស Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភ របស់សហរដ្ឋអាមេរិកទាក់ទងនឹងអំពើហិង្សាជាបន្តបន្ទាប់ តាមបណ្តោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ក្នុងការកាត់បន្ថយភាពតានតឹង ។

‎‎លោករដ្ឋមន្ត្រីការបរទេស Rubio បានជំរុញឱ្យលោក Sihasak Phuangketkeow  រដ្ឋមន្ត្រីការបរទេសថៃ  ចាត់វិធានការជាក់ស្តែងដើម្បីបន្ថយស្ថានការណ៍ និងឱ្យប្រទេសថៃ វិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀង សន្តិភាពទីក្រុងគូឡាឡាំពួរវិញ។

‎ប្រែសម្រួល: ណៃ តុលា

To Top