ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គ្រោងបើកកិច្ចប្រជុំបន្ទាន់ ស្តីពីស្ថានភាពនៅក្នុងប្រទេស វេណេ ស៊ុយអេឡា

អង្គការសហប្រជាជាតិ ៖ តាមការបញ្ជាក់ របស់ប្រធានក្រុមប្រឹក្សាសន្តិសុខបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីស្ថានភាព នៅក្នុងប្រទេស វេណេស៊ុយអេឡា នៅថ្ងៃអង្គារដើមសប្ដាហ៍ ក្រោយ ស្តីពីស្ថានភាពនៅក្នុង ប្រទេសវេណេស៊ុយអេឡា។

លោកស្រី Laura Miklic អ្នកនាំពាក្យនៃបេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសស្លូវេនីប្រចាំអង្គការសហប្រជាជាតិ បានប្រាប់កាសែត ស៊ីនហួឲ្យដឹងថា “ដើម្បីឆ្លើយតបនឹងសំណួររបស់អ្នក ខ្ញុំអាចបញ្ជាក់បានថា ក្រុមប្រឹក្សាសន្តិសុខ មានបំណងកោះប្រជុំស្តី ពីប្រទេសវេណេស៊ុយអេឡានៅថ្ងៃអង្គារវេលាម៉ោង ៣ រសៀល”។

ប្រទេសស្លូវេនី កាន់តំណែងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែធ្នូ។ កិច្ចប្រជុំបន្ទាន់នេះ ត្រូវបានរាយការណ៍ថា ត្រូវបានស្នើសុំដោយប្រទេសវេណេស៊ុយអេឡា៕

To Top