ព័ត៌មានអន្តរជាតិ

លោក Putin សន្យាថានឹងនាំមក នូវជោគជ័យបន្ថែមទៀត សម្រាប់យោធានៅបំណាច់ឆ្នាំនេះ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា កងកម្លាំងរុស្ស៊ី កំពុងរុញច្រានកងទ័ពអ៊ុយក្រែន នៅតាមបណ្តោយខ្សែ បន្ទាត់ជួរមុខ ហើយគ្រោងនឹងផ្តល់ជ័យជម្នះថ្មីៗ នៅមុនដំណាច់ឆ្នាំនេះ។

មេដឹកនាំរុស្ស៊ីបាន គូសបញ្ជាក់អំពីស្ថានភាព នៃការប្រយុទ្ធប្រឆាំង នឹង ទីក្រុងគៀវក្នុងអំឡុង ពេលសម័យសួរ សំណួរប្រចាំឆ្នាំរបស់គាត់ កាលពីថ្ងៃសុក្រ ដោយបន្ថែមថាគាត់ ៖ប្រាកដណាស់ថា មុនដំណាច់ឆ្នាំនេះយើងនឹងឃើញពីភាពជោគជ័យថ្មី នៃកងកម្លាំងប្រដាប់ អាវុធរបស់យើង ដែលជាអ្នកប្រយុទ្ធរបស់យើង។

លោក Putin បាននិយាយថា កងកម្លាំងរុស្ស៊ី បានដណ្តើមបានទាំងស្រុងនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រនេះ បន្ទាប់ពីបានបណ្តេញកង ទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk នៅនិទាឃរដូវ។

ក្រុងគៀវ​បាន​បើក​ការ​លុកលុយ​ កាលពី​ឆ្នាំ​មុន​ដោយ​អះអាង​ថា​ ខ្លួន​នឹង​ពង្រឹង​ជំហរ​ក្នុង​អំឡុង​ពេល​ការ​ចរចា​សន្តិភាព​ជា​យថាហេតុ។

បន្ទាប់ពីការរំដោះទីក្រុង Krasnoarmeysk ឬPokrovskនៅដើមខែធ្នូ រុស្ស៊ីទទួលបានមូលដ្ឋាន ដំណាក់កាល មួយសម្រាប់ការវិវត្តយ៉ាងខ្លាំង បន្ថែមទៀត ទៅលើអ្វីដែលលោក Putin ហៅថាតំបន់ការពារសំខាន់របស់ទីក្រុងគៀវ នៅ Donbass ដោយគ្របដណ្តប់លើទឹកដីទីក្រុងរវាងទីក្រុង Slavyansk Kramatorsk និង Konstantinovka ។ លោក​បាន​បន្ត​ថា វត្ថុ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ទាហាន​រុស្ស៊ី​ ប្រជែង​យកជ័យជំនះរួចទៅ​ហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top