ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូក សរុបវឌ្ឍនភាព ការងារជំនាញ កសាងកម្លាំង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​អញ្ជើញ​ជា​អធិបតី ដឹកនាំកិច្ចប្រជុំបូក សរុបវឌ្ឍនភាព ការងារជំនាញ កសាងកម្លាំង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅសាលប្រជុំមេបញ្ជាការ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បាន​បញ្ជាក់​ សង្កត់ធ្ងន់ ក្នុងអង្គប្រជុំ​ថា​ ការរិយាល័យនៅក្នុងមន្ទីរទាំងអស់ ត្រូវមានសាមគ្គីគ្នា ជួយសម្របសម្រួលឯកសារ ក៏ដូចជាការងារជំនាញ តាមការិយាល័យនីមួយៗ ឲ្យបានល្អទៅវិញ ទៅកមកុំឲ្យស្ទះការងារ ហើយការិយាល័យនីមួយៗ ត្រូវគ្រប់គ្រងឯកសាររបស់ខ្លួន ឲ្យបានល្អក្នុងនោះមាន របាយការណ៍ខែ ត្រីមាស ឆមាស ៩ខែ និងរបាយការណ៍ឆ្នាំ និងត្រូវបន្តយកចិត្តទុកដាក់ លើការងារជំនាញរបស់ខ្លួន គោរពវិន័យ អនុវត្តបទបញ្ជាតាមឋានានុក្រមចាត់តាំង។

ជាចុងក្រោយ​​ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តាំផ្ញើរសូមឲ្យនាយទាហានចំណុះ ក្នុងមន្ទីទាំងអស់កុំប្រព្រឹត្ត​ ឬប្រើប្រាស់គ្រឿងញៀន ឲ្យសោះហាមដាច់ខាត់​ មុននិងបញ្ជប់ នៃកិច្ចប្រជុំលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាន​ជូនពរ​ជ័យ​សេរីមង្គល​ ប្រកបដោយសុខភាពល្អបរិបូរណ៍​ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារជានិច្ចនិរន្តរ៍៕

To Top