ធនាគារជាតិ របស់រុស្សីកាត់បន្ថយអត្រា ការប្រាក់ជាលើកទី៥ ដើម្បីទប់ទល់នឹងអតិផរណា
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី ឬCBR បានទម្លាក់អត្រាការប្រាក់ ដ៏សំខាន់របស់ខ្លួនជាលើកទី៥ជាប់ៗ គ្នាចាប់តាំងពីខែមិថុនា ដោយលើកឡើង ពីការបន្តរបស់សេដ្ឋកិច្ចទៅកាន់មាគ៌ា កំណើនប្រកបដោយតុល្យភាព ។
ចំពោះបញ្ហានេះប្រធានាធិបតី Vladimir Putin បាននិយាយថា និយតករកំពុងធ្វើសកម្មភាពដោយឯករាជ្យ និងការទទួលខុសត្រូវ ខណៈពេលដែលអនុវត្តការប្រុងប្រយ័ត្ន ដើម្បីជៀសវាងការកើនឡើងនៃអតិផរណា។
ការប្រកាស ដែលធ្វើឡើងសំដៅលើការ កាត់បន្ថយ ៥០ណុចមូលដ្ឋានមកត្រឹម ១៦ភាគរយ កាលពីថ្ងៃសុក្រ ធនាគារកណ្តាល បានសន្យាថា នឹងរក្សាគោលនយោបាយរូបិយវត្ថុ តឹងរ៉ឹងតាមតម្រូវការ ដើម្បីនាំអតិផរណាត្រឡប់ ទៅគោលដៅ៤ភាគរយរបស់ខ្លួនវិញ ខណៈដែលកំពុងឡើងពី៥,៨ទៅ៦ភាគរយក្នុងឆ្នាំ២០២៥។ និយតកររំពឹងថាអតិផរណានឹងធូរស្រាលពី៤ ភាគរយទៅ៥ភាគរយ ប៉ុណ្ណោះនៅឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន CBR បាននិយាយថា សូចនាករមូលដ្ឋាននៃកំណើន តម្លៃបច្ចុប្បន្នបានធូរស្រាល ក្នុងខែវិច្ឆិកា ខណៈពេល ដែលការរំពឹងទុកអតិផរណាបានកើនឡើងបន្តិចក្នុងប៉ុន្មានខែថ្មីៗនេះ ហើយសកម្មភាពឥណទាន នៅតែមានកម្រិតខ្ពស់។ វាបាននិយាយថា សកម្មភាពសេដ្ឋកិច្ចជាទូទៅកំពុងពង្រីកក្នុងល្បឿនមធ្យម ទោះបីជាមិនស្មើគ្នានៅទូទាំងវិស័យក៏ដោយ។
ការអត្ថាធិប្បាយលើ ការផ្លាស់ប្តូរនេះ លោកប្រធានាធិបតី Vladimir Putin បាននិយាយក្នុងអំឡុងវគ្គឆ្លើយឆ្លង ប្រចាំឆ្នាំរបស់គាត់ថា គម្លាតរវាងអតិផរណា និងអត្រាគន្លឹះនៅតែជាការរិះគន់ ចម្បងមួយ ដែលសំដៅទៅលើនិយតករ ដែលការងាររបស់គាត់បាន ពិពណ៌នាជារួម។
លោកPutinបាននិយាយថា CBR ត្រូវតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការកើនឡើង នៃអតិផរណាលោកPutin ដោយលើកឡើងពីការធ្លាក់ចុះ នៃសកម្មភាពវិនិយោគ ដែលជាបញ្ហាមួយក្នុង ចំណោមបញ្ហាបច្ចុប្បន្ន៕
ប្រែសម្រួល៖ស៊ុនលី
