អាមេរិកទម្លាក់គ្រាប់បែក លើគោលដៅ របស់ក្រុមរដ្ឋអ៊ីស្លាម (ISIS) នៅស៊ីរី ជាការសងសឹក ចំពោះការស្លាប់ របស់ទាហានអាមេរិក
បរទេស៖ សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅរបស់ក្រុមរដ្ឋអ៊ីស្លាម (ISIS) ដែលត្រូវបានចោទប្រកាន់ថា នៅក្នុងប្រទេសស៊ីរី នៅក្នុងអ្វីដែលលោកប្រធានាធិបតីអាមេរិក លោក Donald Trump បានពណ៌នាថា នេះជាការសងសឹកយ៉ាងធ្ងន់ធ្ងរ ចំពោះការសម្លាប់បុគ្គលិកអាមេរិក កាលពីដើមខែនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ លោក Trump បាននិយាយថា ការវាយប្រហារត្រូវបានបញ្ជា ឱ្យឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ១៣ ខែធ្នូ នៅជិត Palmyra ដែលបានបណ្តាលឲ្យទាហានអាមេរិកពីរនាក់ និងអ្នកបកប្រែស៊ីវិលម្នាក់បានស្លាប់។
លោក Trump បាននិយាយថា “ដោយសារតែការសម្លាប់ដ៏ឃោរឃៅរបស់ ISIS ទៅលើអ្នកស្នេហាជាតិអាមេរិកដ៏ក្លាហាននៅក្នុងប្រទេសស៊ីរី… ខ្ញុំសូមប្រកាសថា សហរដ្ឋអាមេរិក កំពុងធ្វើការសងសឹកយ៉ាងធ្ងន់ធ្ងរ ដូចដែលខ្ញុំបានសន្យាចំពោះភេរវករដែលសម្លាប់អ្នកទទួលខុសត្រូវ” ។ «យើងកំពុងវាយប្រហារយ៉ាងខ្លាំងប្រឆាំងនឹង ទីតាំងរឹងមាំរបស់ ISIS នៅស៊ីរី»។
ចំណែករដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក គឺលោក Pete Hegseth បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកបានបើកប្រតិបត្តិការ Hawkeye Strike ដោយផ្តោតលើក្រុមអ្នកប្រយុទ្ធ ISIS ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងអាវុធ។ លោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះមានការដាក់ទណ្ឌកម្មជាជាងការបើកជម្លោះកាន់តែធំ៕
ប្រែសម្រួលៈ ណៃ តុលា
