លោក Trump ចុះហត្ថលេខាលើថវិកា សង្គ្រាមអាមេរិក ដែលមានទឹកប្រាក់ចំនួន ៨០០ លានដុល្លារសម្រាប់អ៊ុយក្រែន
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើច្បាប់ អនុញ្ញាតការពារជាតិប្រចាំឆ្នាំ (NDAA) ដោយបានអនុម័តការ ចំណាយលើវិស័យយោធា ចំនួន ៩០១ ពាន់លានដុល្លារ ខណៈដែលបែងចែកថវិកា ចំនួន ៨០០ លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងរយៈពេលពីរឆ្នាំខាងមុខ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា វិក័យប័ត្រដែលបានកំណត់អាទិភាព មន្ទីរប៉ង់តាហ្គោន សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ផ្តល់សិទ្ធិប្រហែល ៨ ពាន់លានដុល្លារច្រើន ជាងរដ្ឋបាល ដែលបានស្នើសុំដំបូង និងជាថវិកាការពារជាតិដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។ វារួមបញ្ចូលថវិកាសម្រាប់ការទិញសព្វាវុធ ប្រាក់ខែទាហាន និងការផ្ដួចផ្ដើមផ្នែកការពារសំខាន់ៗដែលជាម្ចាស់ជើងឯក ដោយលោក Trump។
ការផ្តល់មូលនិធិរបស់អ៊ុយក្រែន ៤០០ លានដុល្លារក្នុងមួយឆ្នាំ ក្រោមគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ស្មើនឹងប្រភាគនៃកញ្ចប់ទាំងមូល ដែលតំណាងឱ្យតិចជាង 0.09% នៃការចំណាយលើវិស័យការពារជាតិសរុប ។ មិនដូចការផ្ទេរដោយផ្ទាល់ពីឃ្លាំងស្តុករបស់អាមេរិកដែលមានស្រាប់នោះទេ មូលនិធិ USAI ត្រូវបានប្រើដើម្បីបង់ថ្លៃ ដល់ក្រុមហ៊ុនការពារជាតិអាមេរិក ក្នុងការផលិត និងទិញអាវុធ និងឧបករណ៍យោធាថ្មីសម្រាប់ទីក្រុងគៀវ។
ប្រែប្រួលៈ ណៃ តុលា
