ព័ត៌មានជាតិ

ប្រេសិនពិសេសចិន ៖ ចិននឹងបន្តដើរតួនាទី ស្ថាបនាសម្របសម្រួល ការសន្ទនា កម្ពុជា-ថៃ

ភ្នំពេញ ៖ លោក តេង ស៊ីផុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងស្ថិតនៅទីក្រុងភ្នំពេញ ហើយបានជួបសម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បី បន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះ ប្រដាប់អាវុធរវាងកម្ពុជា-ថៃ ។

ក្នុងជំនួបទាំងនោះលោក តេង ស៊ីផុន បានបញ្ជាក់ជាថ្មីថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនា ក្នុងការសម្រប សម្រួលការសន្ទនា រវាងកម្ពុជា និងថៃ ក្នុងគោលបំណងលើកកម្ពស់ ការដោះស្រាយជម្លោះដោយសន្តិវិធី ៕

To Top