យោធាថៃ បន្តវាយប្រហារចូលទីតាំងប្រជាជន ស៊ីវិលដោយប្រើប្រាស់ កាំភ្លើងធំផ្លោងចំនួន ១១គ្រាប់ ចូលក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ភ្នំពេញ ៖ ក្រសួងការពារជាតិ កម្ពុជា បានជម្រាបជូន នូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖
- ចាប់ម៉ោង ១៤:៣៦នាទី ដល់ម៉ោង១៤:៥៧នាទី យោធាថៃ នៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិល ដោយប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ១១គ្រាប់ ចូលក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕
