លោក ជា ធីរិទ្ធ ៖ សម្តេចតេជោ ព្រោះតែជាតិ និងប្រជាជន គ្មានទេពាក្យថា “ហត់នឿយ”
ភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយសារតែជាតិនិងប្រជាជន គឺសម្តេចមិនដែលពោលពាក្យថា “ហត់នឿយ” ឡើយ។
បើតាមលោក ជា ធីរិទ្ធ សម្តេចតេជោ បានឆ្លងកាត់សមរភូមិ១០៥ដង និងជួបប្រទេសគ្រោះថ្នាក់ ធ្វើឲ្យរបួសចំនួន៥ដង ផងដែរ ។
លោកជា ធីរិទ្ធបានរៀបរាប់ថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ សម្តេចតេជោបិតាសន្តិភាពបានយកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ។ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៩៦ សម្តេចតេជោ បានធ្វើដំណើរចូល ទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរ នឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិល បានទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ។
អ្នកនាំពាក្យបន្តថា សម្តេចតេជោបានដឹកនាំកម្ពុជាពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់៧ ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍នៅមុនកូវីដ-១៩ ។
លោកជា ធីរិទ្ធ សង្កត់ធ្ងន់ថា បច្ចុប្បន្នសម្តេចតេជោ កំពុងរួមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់យុទ្ធសាស្រ្ត ដល់បណ្តាមេទ័ពទប់ទល់ ជាមួយសត្រូវឈ្លានពានកម្ពុជា ។
លោកអះអាងថា គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែងតែមានវត្តមាន របស់សម្តេចតេជោជាប់ជានិច្ច ដោយបានយកជីវិត របស់សម្តេចជារបស់ជាតិខ្មែរ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានបន្ថែមថា រាល់ពេលប្រចាំការសម្តេច តែងតំណាលឲ្យសហការីស្តាប់ ពីបទពិសោធ ក្នុងភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេស ដោយសម្តេចតែងរម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិនសមបើអាច រស់មកដល់ពេលនេះទេ ព្រោះឆាកជីវិត វាលំបាកពេក»៕
