ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា ហៅសកម្មភាពអាមេរិក នៅលើទឹកថា ជាចោរសមុទ្រ

បរទេស៖ ប្រទេសវេណេហ្ស៊ុយអេឡាបានថ្កោលទោស ការរឹបអូសយកនាវា ដឹកប្រេងមួយទៀតចេញពីច្រាំងសមុទ្រ ដោយចោទប្រកាន់ សហរដ្ឋអាមេរិកថា បានអនុវត្ត “អំពើលួចប្លន់” ដែលជាផ្នែកមួយនៃយុទ្ធនាការ ទូលំទូលាយ ដើម្បីផ្តួលរំលំរដ្ឋាភិបាល នៅទីក្រុងការ៉ាកាស និងរឹបអូសធនធានថាមពលដ៏ធំ របស់ប្រទេសវ៉េណេស៊ុយអេឡា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ ផ្លូវការមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានបរិហារនូវអ្វីដែល ខ្លួនបានពិពណ៌នាថា ជា “ការលួច និងការប្លន់” លើនាវាឯកជនដឹកជញ្ជូនប្រេង របស់វេណេហ្ស៊ុយអេឡា នៅក្នុងដែនទឹកអន្តរជាតិ ហើយបានចោទប្រកាន់ បុគ្គលិកយោធាអាមេរិកពី “ការធ្វើឱ្យបាត់ខ្លួនដោយបង្ខំ” នៃនាវិករបស់ខ្លួន។

វ៉េណេស៊ុយអេឡា បាននិយាយថា ការរឹបអូសមិន មែនជាឧប្បត្តិហេតុ ដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកមួយ នៃអ្វីដែលហៅថា “គំរូអាណានិគម” ដែលត្រូវបានដាក់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីដកហូតអធិបតេយ្យភាព និងទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសវេណេហ្ស៊ុយអេឡា។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានប្តេជ្ញាបន្តគណ នេយ្យភាព តាមរយៈស្ថាប័នអន្តរជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដោយព្រមានថា អ្នកទទួលខុសត្រូវនឹងត្រូវបានវិនិច្ឆ័យដោយ “យុត្តិធម៌ និងប្រវត្តិសាស្រ្ត”

ចំណែករដ្ឋមន្ត្រីសន្តិសុខមាតុភូមិ អាមេរិក លោកស្រី Kristi Noem បានប្រកាស នៅមុននេះបន្តិចថា កងកម្លាំងអាមេរិកបានរឹបអូស យកនាវាដឹកប្រេងនៅក្នុង ប្រតិបត្តិការមុន ដែលជាសកម្មភាព ដែលលោកស្រីបានដាក់ថា ជាការអនុវត្តច្បាប់ប្រឆាំងនឹងការនាំចេញប្រេង របស់វេណេស៊ុយអេឡា៕

To Top