ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ថ្លែងអំណរគុណចំពោះសប្បុរសជននានា បានឧបត្ថម្ភកងពលតូចដឹកជញ្ជូនលេខ ៩៩ ដើម្បីចែកជូនវីរកងទ័ព និងជនភៀសសឹក

ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី អោក ចាន់ធី ភរិយាឧត្តមសេនីយ៍ត្រី សាន វិសាល មេបញ្ជាការរងកងពល បានឧបត្ថម្ភថវិកាចំនួន១០.០០០.០០០៛ (ដប់លានរៀល) និងអនុសេនីយ៍ទោ ហុង ប៊ុនលាង និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន១.០០០.០០០៛ (មួយលានរៀល) ជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់ នាំយកបន្ត ទៅចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការ ជំនួយជាបន្ទាន់ ដោយសារតែការ ឈ្លានពាន ពីកងទ័ពសៀម នៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ កម្ពុជា-ថៃ។

ទឹកចិត្តដ៏សប្បុរសធម៌ របស់សប្បុរសជនទាំងអស់គ្នានេះ បានបង្ហាញយ៉ាងច្បាស់អំពី “ទឹកចិត្តសមរភូមិក្រោយ” ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕

To Top