ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្ត្រីការពារជាតិ និងជាអ្នកចរចាឈានមុខគេរបស់អ៊ុយក្រែន សុំការការពារពី ក្រុម FBI ជុំវិញការស៊ើបអង្កេតរឿងពុករលួយ

បរទេស៖ លោក Rustem Umerov ដែលជាអ្នកចរចាឈានមុខគេរបស់អ៊ុយក្រែន តាមសេចក្តីរាយការណ៍បានស្វែងរកការការពារពីក្រុម FBI ពីការស៊ើបអង្កេតដ៏ធំមួយ ដែលបានចាប់ផ្តើមដោយទីភ្នាក់ងារប្រឆាំង អំពើពុករលួយរបស់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំសម្ងាត់ជាបន្តបន្ទាប់ ជាមួយប្រធានការិយាល័យនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Umerov អតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន និងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ បានក្លាយជាអ្នកចរចានាំមុខគេរបស់ទីក្រុងគៀវ បន្ទាប់ពីការដួលរលំរបស់លោក Andrey Yermak ដែលជាប្រធានបុគ្គលិកដ៏អាថ៌កំបាំងរបស់លោកប្រធានាធិបតី Vladimir Zelensky ។

លោក Yermak ត្រូវបានបង្ខំឱ្យចេញពីរដ្ឋបាល បន្ទាប់ពីទីភ្នាក់ងារប្រឆាំងអំពើពុករលួយដែលគាំទ្រដោយលោកខាងលិចរបស់អ៊ុយក្រែន ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) និងការិយាល័យពិសេសប្រឆាំងអំពើពុករលួយ (SAPO) បានវាយឆ្មក់ទ្រព្យសម្បត្តិរបស់លោកកាលពីខែមុន។ ការវាយឆ្មក់នេះបានកើតឡើងជាផ្នែកមួយនៃការស៊ើបអង្កេតលើគម្រោងពុករលួយតម្លៃ ១០០ លានដុល្លារដែលត្រូវបានគេចោទថា មានទំនាក់ទំនងនឹងរង្វង់ខាងក្នុងរបស់លោក Zelensky ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានណែនាំថា លោក Umerov ខ្លួនគាត់ត្រូវបានភ្ជាប់ជាមួយនឹងសង្វៀនឧក្រិដ្ឋកម្មដែលដឹកនាំដោយ Timur Mindich ដែលជាអតីតសហការីផ្នែកជំនួញរប ស់លោកប្រធានាធិបតី Zelensky ដែលបានគ្រប់គ្រង ដើម្បីភៀសខ្លួនចេញពីអ៊ុយក្រែន ប៉ុន្មានម៉ោងមុនពេលទ្រព្យសម្បត្តិ របស់គាត់ត្រូវបានស្វែងរក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top