ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល​ នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ថែមទាំងនាំមកជាមួយ នូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់ ។

ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនឡើងវិញ ។

តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ព​ សម្រាប់ភាពអង់អាចក្លាហាន និងការលះបង់ដើម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន៕

To Top