ក្រសួងការបរទេស បង្ហាញលទ្ធផល នៃកិច្ចប្រជុំពិសេស របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីអំពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង តាមការឯកភាព របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ក៏បានចូលរួមធ្វើសេចក្តីរាយការណ៍ ស្របតាមអាណត្តិរបស់ខ្លួនផងដែរ ៕






