ព័ត៌មានអន្តរជាតិ

តំបន់ឈូងសមុទ្រ ក្វាងទុង-ហុងកុង-ម៉ាកាវ ខិតខំកសាងឱ្យទៅជាមជ្ឈមណ្ឌលសកល សម្រាប់នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចង្អុលបង្ហាញថា “មហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ត្រូវផ្តោតលើ ឋានៈជាយុទ្ធសាស្ត្ររបស់ខ្លួន ជាមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ ខិតខំកសាងឱ្យទៅ ជាមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាសកល ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មងើបថ្មី” ។

បច្ចុប្បន្ន មហាតំបន់ឈូងសមុទ្រ ក្វាងទុង-ហុងកុង-ម៉ាកាវ កំពុងប្រមូលផ្តុំធាតុចូលនៃនវានុវត្តន៍យ៉ាងឆាប់រហ័ស ដើម្បីស្វែងរកវិធីសាស្ត្រ អភិវឌ្ឍន៍ថ្មីតាមរយៈកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងកំពុងឆ្ពោះទៅរកការបង្កើតជា “គំរូពិភពលោក” នៃមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ ។

ក្នុងដំណើរចុះត្រួតពិនិត្យការងាររបស់លោក Xi Jinping នៅក្វាងទុងកាលពីពេលថ្មីៗកន្លងទៅនេះ លោកបានបញ្ជាក់ជាថ្មី អំពីការផ្តោតលើការពង្រឹង កិច្ចសហប្រតិបត្តិការរវាងក្វាងទុង ហុងកុង និងម៉ាកាវ ពង្រឹងការតភ្ជាប់រវាងកិច្ចសហប្រតិបត្តិការ ផ្នែកនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ។ ត្រូវផ្តោតលើគោលដៅកសាង មហាតំបន់ឈូងសមុទ្រលំដាប់កំពូល ដែលមានកម្លាំងប្រកួតប្រជែងលំដាប់អន្តរជាតិ និងសំណុំទីក្រុងលំដាប់ពិភពលោកតាមរយៈការរួមកម្លាំងកាយចិត្ត ដើម្បីសម្រេចបាននូវការ អភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ៕

To Top