ព័ត៌មានអន្តរជាតិ

គំនិតថ្មីដឹកនាំដំណើរថ្មី ៖ នវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់តំបន់ដី សណ្តទន្លេយ៉ាង សេចារទំព័រថ្មី

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងថា ទីក្រុងសៀងហៃ ដែលរ៉ាប់រងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការកសាងមជ្ឈមណ្ឌល នវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ ត្រូវក្តាប់ជាប់ឱកាស ដើម្បីបម្រើដល់យុទ្ធសាស្ត្រជាតិ ដោយពង្រឹងមុខងារ នវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និង ការដឹកនាំនៃឧស្សាហកម្មលំដាប់ខ្ពស់ ជាបន្តបន្ទាប់ សំដៅពន្លឿនការកសាងមជ្ឈមណ្ឌល នវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានឥទ្ធិពលលើពិភពលោក ។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ទីក្រុងសៀងហៃបានដើរតួនាទី យ៉ាងសកម្មផ្នែកនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដោយលើកកម្ពស់សមត្ថភាព នវានុវត្តន៍នៃតំបន់ដីសណ្តទន្លេ យ៉ាងសេជាបន្តបន្ទាប់ បង្កើតជាសហគមន៍​ នវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយកម្លាំងរស់រវើក ប្រមូលផ្តុំនូវកម្លាំងចលករដ៏ខ្លាំង ក្លា​សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចចិនដែលដំណើរការប្រកបដោយស្ថិរភាពរយៈពេលយូរ ដើម្បីជំរុញយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់៕

To Top