នៅថ្ងៃទី ២២ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារអបអរសាទរ ជូនចំពោះលោក Jose Antonio Kast ដែលជាប់ឆ្នោត ជាប្រធានាធិបតីនៃសាធារណរដ្ឋស៊ីលី ។
លោក Xi Jinping បានលើកឡើងថា ប្រទេសស៊ីលី គឺ ជាប្រទេសដំបូងគេនៅអាមេរិកខាងត្បូង ដែលបានបង្កើត ទំនាក់ទំនងការទូត ជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសទាំងពីរតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក រាប់អានគ្នាប្រកបដោយសមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយបានបង្ហាញពីការយោគយល់ និងការគាំទ្រគ្នាទៅវិញ ទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់ធំៗគូភាគី ។ កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា ដែលនាំមកនូវអត្ថប្រយោជន៍ ជាក់ស្តែងជូនដល់ប្រជាជន នៃប្រទេសទាំងពីរ ។ អស់កាលជាយូរណាស់មកហើយ ទំនាក់ទំនង រវាងចិននិងស៊ីលី បានដើរនៅជួរមុខនៃ ទំនាក់ទំនងរបស់ចិនជាមួយបណ្តាប្រទេស អាមេរិកឡាទីន ហើយការបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-ស៊ីលី គឺជាគំនិតឯកភាពគ្នានៃគ្រប់មជ្ឈដ្ឋាន ក្នុងសង្គមនៃប្រទេសទាំងពីរ។
ខ្ញុំយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ស៊ីលី ហើយមានឆន្ទៈធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីបន្តវេនមិត្តភាពប្រពៃណី ជំរុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងស៊ីលីឱ្យឡើងដល់កម្រិតថ្មី ជាបន្តបន្ទាប់ ដើម្បីផ្តល់ផលប្រយោជន៍កាន់ តែច្រើនជូនដល់ប្រជាជន នៃប្រទេសទាំងពីរ ៕
