ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ មិនអនុញ្ញាតពួកស្តាំនិយម របស់ជប៉ុន បង្វិលកង់ប្រវត្តិសាស្ត្រ ឱ្យថយក្រោយជាដាច់ខាត

“ពាក្យសម្តីស្តីពីជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ បានល្មើសនឹងគោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” “ចាំបាច់ត្រូវទប់ស្កាត់មហិច្ឆតា របស់ជប៉ុន ដែលចង់មានអាវុធ នុយក្លេអ៊ែរ ” “រដ្ឋាភិបាលជប៉ុន ចាំបាច់ត្រូវគិតពិចារណាពីកំហុសរបស់ខ្លួន” ។ ល ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិននឹងពាក្យ សម្តីដ៏ខុសឆ្គង របស់មន្ត្រីជាន់ខ្ពស់ នៃខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានអះអាងយ៉ាងកម្រោលថា “ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ” មតិអន្តរជាតិបានរិះគន់ជាទូទៅ ។ ក្រៅពីនេះ ប្រព័ន្ធសារព័ត៌មានជប៉ុន ធ្លាប់ផ្សាយដំណឹងឱ្យដឹងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” លោក Koizumi Shinjiroរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានអះអាងថា មិនច្រានចោលជម្រើសណាទាំងអស់ខណៈជំរុញកិច្ចពិគ្រោះពិភាក្សាអំពី “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” ទង្វើប្រកបដោយគ្រោះថ្នាក់ របស់រដ្ឋាភិបាលជប៉ុន ជាបន្តបន្ទាប់ ក្នុងបញ្ហាគួរតែមានអាវុធនុយក្លេអ៊ែរ មិនត្រឹមតែបានបង្ករឿងហេតុ ចំពោះសណ្តាប់ធ្នាប់ អន្តរជាតិបន្ទាប់ពីសង្គ្រាម លោកលើកទីពីរនិង ប្រព័ន្ធអន្តរជាតិ ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរចំពោះការអភិវឌ្ឍដោយសន្តិភាពរបស់សកលលោកទៀតផង ។

កាលពីឆ្នាំ១៩៦៧ ខណៈថ្លែងសុន្ទរកថាក្នុងរដ្ឋសភា លោក Sato Eisaku នាយករដ្ឋមន្ត្រីជប៉ុនសម័យនោះបានលើកឡើងពី “គោលការណ៍ចំនួនបី ស្តីពីការគ្មាននុយក្លេអ៊ែរ ” ពោលគឺ មិនមាន មិនផលិតនិងមិននាំចូលអាវុធនុយក្លេអ៊ែរ ។ នៅឆ្នាំ១៩៧១ “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ”ត្រូវដាក់បញ្ចូលជាផ្លូវការក្នុងសេចក្តីសម្រេចចិត្តនៃសភាតំណាងរាស្ត្រ របស់ជប៉ុន ដែលបានក្លាយជាខ្សែបន្ទាត់ ខាងទំនុកចិត្តសម្រាប់បង្ហាញពីគោលជំហរ សន្តិភាពរបស់ខ្លួនទៅកាន់បរទេស ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈដ្ឋាននយោបាយ របស់ជប៉ុន មាននិន្នាការឆ្ពោះទៅរកនយោបាយស្តាំនិយម កាន់តែខ្លាំងឡើងៗ ។ បន្ទាប់ពីឡើងកាន់មុខតំណែង រដ្ឋាភិបាលរបស់លោកស្រី Sanae Takaichi បានធ្វើវិធានការមួយចំនួនលើវិស័យពង្រីកសព្វាវុធ ដែលបានលាតត្រដាងនូវមហិច្ឆតាដែលចង់ឱ្យយោធានិយមងើបឡើងវិញ ហើយបានប្រែពាក្យសម្តី “គ្មាននុយក្លេអ៊ែរ”របស់ជប៉ុនទៅជាសែកស្អុយ ។

បើមើលពីផ្លូវច្បាស់អាចឃើញថា ការប៉ុនប៉ងរបស់ជប៉ុន ដែលចង់មានអាវុធ នុយក្លេអ៊ែរ បានល្មើសនឹងកាតព្វកិច្ចរបស់ច្បាប់ អន្តរជាតិដែលបានកំណត់ ក្នុងឯកសារ ដូចជា《សេចក្តីប្រកាសក្រុង Potsdam 》ជាដើម និងការរិតត្បិតនៃច្បាប់ក្នុងស្រុក ដូចជា “ធម្មនុញ្ញសន្តិភាព” ។ ក្នុងនាមជាប្រទេសគ្មានអាវុធ នុយក្លេអ៊ែរដែលបានចុះហត្ថលេខាលើ «សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» ជប៉ុនចាំបាច់ត្រូវគោរពទាំងស្រុង នូវការកំណត់ស្តីពីការមិនទទួល មិនផលិត មិនកាន់កាប់និងមិនរីកសាយភាពអាវុធនុយក្លេអ៊ែរ ។

បើមើលពីសីលធម៌អាចឃើញថា ក្នុងនាមជាប្រទេសឈ្លានពានក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនបានជាប់ទោសដ៏ឃោរឃៅបំផុត ក្នុងប្រវត្តិសាស្ត្រ ដែលគ្មានលក្ខណសម្បតិ្តខាងសីលធម៌ សម្រាប់កាន់កាប់អាវុធនុយក្លេអ៊ែរ ។

ប្រការដែលគួរឱ្យប្រុងប្រយ័ត្នខ្ពស់ ការមានអាវុធនុយក្លេអ៊ែរ ហាក់ដូច ជាចាក់បញ្ចូល “ឱសថជំនួយ”ឱ្យពួកស្តាំនិយមរបស់ជប៉ុន ហើយនឹងធ្វើឱ្យពួកគេកាន់តែមាន ទង្វើក្អេងក្អាងក្នុងជម្លោះអន្តរជាតិ ។ ប្រវត្ដិសាស្ត្របានបញ្ជាក់ហើយថា ល្គឹកណាយោធានិយមជប៉ុនគ្មានការរិតត្បិត នោះពួកគេនឹងដើរតាមផ្លូវឈ្លានពាននិងវាតទី ព្រមនិងនាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍដោយសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់សកលលោកទាំងមូល ។

ក្នុងនាមជាប្រទេសឈ្នះ ក្នុងសង្គ្រាមលោកលើកទីពីរ ប្រទេស ចិន រុស្ស៊ី អាមេរិកនិងអង់គ្លេសជា ដើមមានទំនួលខុសត្រូវខាងផ្លូវច្បាប់ ក្នុងការទប់ស្កាត់ទង្វើប្រកបដោយគ្រោះថ្នាក់របស់ជប៉ុន ដែលចង់មានអាវុធនុយក្លេអ៊ែរ ។ បច្ចុប្បន្ននេះ ប្រទេសចិននិងរុស្ស៊ី ជាដើមបានព្រមានទៅលើពាក្យសម្តី “ចង់មានអាវុធនុយក្លេអ៊ែរ” របស់មន្ត្រីជប៉ុនរួចហើយ ព្រមទាំងដាស់តឿនយ៉ាងខ្លាំងក្លា ឱ្យជប៉ុនគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់ប្រទេសខ្លួន កុំដើរតាមផ្លូវខុសឆ្គង កាន់តែឆ្ងាយទៅៗ ។ បើសិនជាជប៉ុនហ៊ានបំពានច្បាប់អន្តរជាតិ នោះសហគមន៍អន្តរជាតិ នឹងមិនអត់ឱនជាដាច់ខាត!

To Top