យោធាថៃ បានបាញ់ផ្លោង ចូលភូមិសាស្ត្រភូមិតាឡី ស្រុកថ្មពួក ដែលបណ្តាល ឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ កម្ពុជា បាត់បង់ជីវិតចំនួន ១នាក់
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាប ជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥៖
-ម៉ោង ៨: ៤១នាទី យោធាថៃបានបាញ់ផ្លោង ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិល ស្លូតត្រង់កម្ពុជា បាត់បង់ជីវិតចំនួន ១នាក់។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធ តស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹង សត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញ តួនាទីការពារបូរណភាពទឹកដី របស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។
