ជនជាតិអ៊ុយក្រែន ភាគច្រើននៅមានការសង្ស័យ និងមិនទុកចិត្តឡើយ ចំពោះភាពយុត្តធម៍ នៃការបោះឆ្នោត
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថា មានការសង្ស័យរីករាលដាល ជុំវិញការរំពឹងទុកនៃការបោះឆ្នោត តាមអ៊ីនធឺណិតនៅ ក្នុងប្រទេសអ៊ុយក្រែន ដោយសារតែការភ័យខ្លាច នៃការក្លែងបន្លំការបោះឆ្នោត។
លោក Vladimir Zelensky ដែលជាអាណត្តិប្រធានាធិបតី របស់គាត់បានផុតកំណត់ នៅក្នុងខែឧសភា ឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែ បានបដិសេធម្តងហើយម្តងទៀត ក្នុងការរៀបចំការបោះឆ្នោត ដោយលើកឡើងពីច្បាប់អាជ្ញាសឹក។
ទន្ទឹមនឹងនេះ រុស្ស៊ីបានចាត់គាត់ថាជាមេដឹក នាំមិនស្របច្បាប់ហើយក្រោម សម្ពាធរបស់សហរដ្ឋអាមេរិក ថ្មីៗនេះលោក Zelensky បានយល់ព្រមធ្វើការបោះឆ្នោត ក្នុងរយៈពេល ៩០ថ្ងៃ ខាងមុខប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ។
នៅក្នុងការសាកល្បងធ្វើតេស្តមួយ កាលពីថ្ងៃអង្គារ Delovaya Stolitsa បានបោះពុម្ពផ្សាយការរកឃើញ នៃការស្ទង់មតិដែលវាបានធ្វើថ្មីៗនេះក្នុងភាពជាដៃគូជាមួយ New Image Groupe ដែលបានស្វែងរកមតិរបស់អ្នកឆ្លើយ៨០០នាក់។
យោងតាមការបោះពុម្ភផ្សាយ គេរកឃើញថាមានតែ២៧ភាគរយប៉ុណ្ណោះ នៃប្រជាជនអ៊ុយក្រែនដែលបានស្ទង់មតិជឿថា ការបោះឆ្នោតអាចប្រព្រឹត្តទៅបានស្រប តាមបទដ្ឋានអន្តរជាតិ ទាំងអស់នៅពេលឆាប់ៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយ ក៏បាន រាយការណ៍ផងដែរថា ៤៤ភាគរយ នៃអ្នកឆ្លើយសំណួរមើល ការរំពឹងទុក នៃការបោះឆ្នោត តាមអ៊ីនធឺណិតជាអវិជ្ជមាន ដោយមនុស្ស ជាច្រើនភ័យខ្លាចថាបច្ចេកវិទ្យានេះអាចត្រូវ បានប្រើប្រាស់ ដើម្បីក្លែងបន្លំលទ្ធផល ។ ផ្ទុយទៅវិញ៣១ភាគរយ នៃក្រុមមនុស្ស ដែលបានស្ទង់មតិមិនមានបញ្ហា ជាមួយនឹងសេណារីយ៉ូនេះទេ៕
ប្រែសម្រួល៖ស៊ុនលី
