ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង​ ​ធ្វើការសាកល្បង​មីស៊ីល​ ប្រឆាំង​ដែនអាកាស​ប្រភេទថ្មី

ព្យុងយ៉ាង៖ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជេីង) បានធ្វើការសាកល្បងមីស៊ីល ប្រឆាំងដែនអាកាសរយៈចម្ងាយឆ្ងាយ រយៈកម្ពស់ខ្ពស់ប្រភេទថ្មី ដែលកំពុងអភិវឌ្ឍនៅសមុទ្រខាងកើត នៃប្រទេសរបស់ខ្លួននេះ បើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េផ្លូវការ

របាយការណ៍នេះបានឧ្យ ដឹងថា លោក គីម ជុងអ៊ុន អគ្គលេខាធិការ នៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ នៃប្រទេសកូរ៉េខាងជេីង បានសង្កេតមើលការសាកល្បងនេះ។

របាយការណ៍នេះបានឧ្យដឹងថា នេះគឺជាការសាកល្បង លើកដំបូង​ សម្រាប់ការប៉ាន់ស្មានលក្ខណៈពិសេសយុទ្ធសាស្ត្រ និងបច្ចេកទេសនៃប្រព័ន្ធមីស៊ីល ប្រឆាំងដែនអាកាសដែលកំពុងអភិវឌ្ឍ ដោយបន្ថែមថា មីស៊ីលដែលបានបាញ់បង្ហោះ “បានវាយប្រហារគោលដៅ ក្លែងក្លាយបានយ៉ាងត្រឹមត្រូវ”។

របាយការណ៍នេះ បានឧ្យដឹងទៀតថា ការសាកល្បងនេះ គឺ ជាផ្នែកមួយ នៃសកម្មភាពធម្មតា របស់រដ្ឋបាលមីស៊ីល កូរ៉េខាងជេីង និង វិទ្យាស្ថានស្រាវជ្រាវ ប្រព័ន្ធអាវុធប្រឆាំងដែន អាកាស ដែលពាក់ព័ន្ធរបស់ខ្លួន សម្រាប់ការបង្កើន ប្រសិទ្ធភាព បច្ចេកទេស នៃមធ្យោបាយការពារជាតិ ប្រឆាំងដែនអាកាស៕

To Top