៤០ឆ្នាំក្រោយ ក្រុងស៊ិនជិន ក្នុងខេត្តគ័ងតុង បានប្រែមុខមាត់យ៉ាងខ្លាំង
ស៊ិនជិន ប្រទេសចិន ៖ ក្រុងស៊ិនជិន ដែលជា ក្រុងមួយផ្សេងទៀត ក្នុងចំណោមក្រុងនៅខេត្តគ័ងតុង ប្រទេសចិន ដែលជាក្រុងមួយក្រខ្សត់ បានប្រែប្រួលយ៉ាងខ្លាំង ត្រឹមតែរយៈពេល៤០ឆ្នាំ ដោយមិននឹកស្មាន ដល់ទាល់តែសោះ។
ការប្រែមុខមាត់ គួរឲ្យកត់សម្គាល់នេះ បន្ទាប់ថ្នាក់ដឹកនាំក្រុងបាននាំគ្នាបង្កើត មជ្ឈមណ្ឌលមួយ ដែលមានឈ្មោះថា “ពិព័រណ៍ផែនការ និងសិល្បៈទីក្រុងស៊ិនជិន” ។

ក្រោយការបង្កើតត្រឹម៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៧៨-២០១៨ ក្រុងស៊ិនជិនដែលមិនទាន់ បានបង្កើតមជ្ឈមណ្ឌលនេះឡើង គឺជីវភាពរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងស្ថានភាពដ៏លំបាក ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធនានា ក៏មិនមានការអភិវឌ្ឍអ្វីនោះទេ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ គឺពីឆ្នាំ១៩៧៨-២០១៨ ក្រុងមួយនេះបាន រីកចម្រើនយ៉ាងខ្លាំងបន្ទាប់ ពីមានផែនការច្បាស់លាស់ ។

ទោះបីរីកចម្រើនយ៉ាង ណាក៏ដោយ ប៉ុន្តែមហិច្ចតា របស់អ្នកដឹកនាំក្រុង ស៊ិនជិន មិនបញ្ឈប់ត្រឹមប៉ុន្នឹងទេ គឺនៅតែបន្តអភិវឌ្ឍន៍ បន្ថែមទៀតទៅថ្ងៃអនាគត ដើម្បីលើកស្ទួយជីវភាព ប្រជាពលរដ្ឋឲ្យកាន់តែធូរធាបន្ថែមទៀត ជាពិសេសបង្កើតនូវគម្រោងអ្វីថ្មី ដើម្បីទាក់ទាញវិនិយោគទាំងក្នុងនិង ក្រៅប្រទេសមកដាក់ទុនរកស៊ី ៕










