ព័ត៌មានអន្តរជាតិ

សេតវិមាន​ បញ្ជាឱ្យយោធាអាមេរិក​ ផ្តោតលើការដាក់សម្ពាធ ប្រេង របស់វេណេស៊ុយអេឡា

វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជា ឱ្យយោធាអាមេរិកផ្តោត ស្ទើរតែទាំងស្រុងលើការអនុវត្ត “ការដាក់ឱ្យនៅដាច់ ដោយឡែក” ប្រេងរបស់វេណេស៊ុយអេឡា​ យ៉ាងហោចណាស់ពីរខែខាងមុខ នេះបើយោងតាមការ ចុះផ្សាយរបស់ Reuters។

មន្ត្រីម្នាក់បានឧ្យដឹងថា “ខណៈពេល ដែលជម្រើសយោធា នៅតែមាន ការផ្តោតអារម្មណ៍​ គឺត្រូវប្រើសម្ពាធសេដ្ឋកិច្ចជាមុនសិន ដោយអនុវត្តទណ្ឌកម្ម​ ដើម្បីសម្រេចបានលទ្ធផល ដែលសេតវិមានកំពុងស្វែងរក”។

មន្ត្រីរូបនោះបានលេីកឡេីងថា “កិច្ចខិតខំប្រឹងប្រែង រហូតមកដល់ពេលនេះ បានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡា​ ម៉ាឌូរ៉ូ ហើយជំនឿគឺថានៅចុងខែមករា ប្រទេសវេណេស៊ុយអេឡា​ នឹងប្រឈមមុខនឹងគ្រោះមហន្តរាយសេដ្ឋកិច្ច លុះត្រាតែខ្លួនយល់ព្រមធ្វើសម្បទានសំខាន់ៗដល់សហរដ្ឋអាមេរិក”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top