តួកគីបើកប្រតិបត្តិការ ចាប់ខ្លួនមនុស្សទ្រង់ទ្រាយធំ ជុំវិញសកម្មភាពភេវរកម្ម
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTការិយាល័យរដ្ឋទទួលបន្ទុកអាជ្ញាសាធារណៈរបស់ ទីក្រុងអ៊ីស្តង់ប៊ុលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលីសប្រឆាំងភេរវកម្មរបស់ប្រទេសតួគីបានចាប់ខ្លួនជនសង្ស័យរដ្ឋអ៊ីស្លាមIS ដែលពីមុនជា ISIS ចំនួន១១៥នាក់នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ជនសង្ស័យកំពុងរៀបចំផែនការវាយប្រហារក្នុងអំឡុងពេលបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី ដោយផ្តោតជាពិសេសទៅលើជនដែលមិនមែនជាមូស្លីមនៅក្នុងទីក្រុង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។
តាមសមត្ថកិច្ចបានចេញដីកាចំនួន ១៣៧ ដីកា បណ្ដាលឲ្យមនុស្ស ១១៥ នាក់ត្រូវបានចាប់ខ្លួន។ ប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈបាននិយាយថាកាំភ្លើងខ្លី គ្រាប់រំសេវ និងឯកសារអង្គការជាច្រើនត្រូវបានរឹបអូសក្នុងអំឡុងពេលការវាយឆ្មក់ជាង១០០ដងនៅទូទាំងទីក្រុងអ៊ីស្តង់ប៊ុល។វាបានបន្ថែមថា ប្រតិបត្តិការប្រឆាំងភេរវកម្មកំពុងដំណើរការក្នុងការស្វែងរកជនសង្ស័យដែលនៅសេសសល់។
កាលពីថ្ងៃចន្ទ ទីភ្នាក់ងារពត៌មាន Anadolu បានរាយការណ៍ថា អង្គការស៊ើបការណ៍ជាតិ (MIT) របស់ប្រទេសតួគីទើបចាប់បានសមាជិកជាន់ខ្ពស់ IS ម្នាក់នៅក្នុងតំបន់អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន។
កាលពីដើមខែធ្នូ អាជ្ញាធរតួកគីបានចាប់ខ្លួនបុគ្គចំនួន ២៣៣នាក់ផងដែរ ដែលសង្ស័យថាបានផ្តល់ហិរញ្ញប្បទាន ឬមានទំនាក់ទំនងជាមួយក្រុម IS៕
ប្រែសម្រួល៖ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
