ព័ត៌មានជាតិ

លោក គីម រិទ្ធី នាំយកស្បៀង និងសម្ភារប្រើប្រាស់ របស់ថ្នាក់ដឹកនាំ ចែកជូនប្រជាពលរដ្ឋ ភៀសសឹក ក្នុងស្រុកគូលែន

ព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមានគ្រឿងឧបភោគបរិភោគ គ្រឿងទេស សម្ភារប្រើប្រាស់ និងសម្ភារផ្ទះបាយ មកចែកជូនបងប្អូនប្រជាពលរដ្ឋ ភៀសសឹក ដែលកំពុងស្នាក់នៅតាមសហគមន៍ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

.ដោយ៖ លោក សួន ពិសិត/ដើមអម្ពិល

To Top