មេដឹកនាំកំពូលរបស់កូរ៉េខាងជើង សង្កត់ធ្ងន់ លើតម្រូវការពង្រីក សមត្ថភាពផលិតមីស៊ីល
ព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (កូរ៉េខាងជេីង) បានទៅទស្សនា សហគ្រាសឧស្សាហកម្ម គ្រាប់រំសេវសំខាន់ៗ និងបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបង្កើន សមត្ថភាពផលិតកម្មទាំងមូល ដើម្បីបំពេញតាមតម្រូវការនា ពេលអនាគតក្នុងប្រតិបត្តិការ របស់កងកម្លាំងមីស៊ីល និងកាំភ្លើងធំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA)។
លោក គីម ជុងអ៊ន អគ្គលេខាធិការ នៃគណបក្សពលករកូរ៉េ (WPK) និងជាប្រធានកិច្ចការរដ្ឋកូរ៉េខាងជេីង បានគូសបញ្ជាក់ពីតម្រូវការក្នុងការធ្វើផែនការ ផលិតកម្ម សម្រាប់ឆ្នាំ២០២៦ ក្នុងលក្ខណៈដែលផ្តោតលើការអភិវឌ្ឍ ដើម្បីបំពេញតាមតម្រូវការនាពេលអនាគត ក្នុងប្រតិបត្តិការរបស់កងកម្លាំងមីស៊ីល និងកាំភ្លើងធំរបស់រដ្ឋ។
លោកបានលេីកឡេីងថា ដោយថា វាចាំបាច់ក្នុងការ “ពង្រឹងមូលដ្ឋាន គ្រឹះបច្ចេកទេស របស់សហគ្រាស ផលិតកម្ម ពាក់ព័ន្ធក្នុងលក្ខណៈដែលមានតុល្យភាព ដើម្បីពង្រីកសមត្ថភាព ផលិតកម្មទាំងមូលបន្ថែមទៀត។
លោកបានគូសបញ្ជាក់ពីភារកិច្ចបច្ចេកទេស និងសេដ្ឋកិច្ចសម្រាប់ការធ្វើដូច្នេះ នេះបើយោងតាមការចុះផ្សាយរបស់ KCNA។
លោក គីម ជុងអ៊ុន បានបន្ដថា វិស័យផលិតមីស៊ីល និង គ្រាប់ផ្លោង គឺមានសារៈសំខាន់បំផុត ក្នុងការជំរុញការទប់ស្កាត់ សង្គ្រាម ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋបាលមីស៊ីលរបស់ប្រទេស និងការិយាល័យពាក់ព័ន្ធនៃគណៈកម្មការសេដ្ឋកិច្ចទីពីរ គួរតែធ្វើការរៀបចំយ៉ាងហ្មត់ចត់ សម្រាប់ការអនុវត្តផែនការទំនើបកម្ម និងផលិតកម្មថ្មី ដែលនឹងត្រូវបានដាក់ចេញ នៅក្នុងសមាជលើកទី៩ នៃគណបក្សពលករកូរ៉េ៕
