យោធាថៃ បានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ បែកចំនួន ៤គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុងក្រុងសិរីសោភ័ណ នៅម៉ោង ៧:៣១នាទីព្រឹក
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាព បាញ់ប្រាហារចូលទីតាំង ប្រជាជនស៊ីវិលកម្ពុជា និងហោះរំលោភចូលជ្រៅ ក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៖
- ម៉ោង ៧:៣១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុងភូមិសាស្រ្តសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
កងកម្លាំងកម្ពុជាបាននឹងបន្ត តាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕
