តួកគីឃុំខ្លួនជនសង្ស័យក្រុម IS ជាង ១០០នាក់ ដែលរៀបចំផែនការវាយប្រហារ នៅថ្ងៃបុណ្យណូអែល និងចូលឆ្នាំសកល
បរទេស៖ អាជ្ញាធរតួកគីបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ ប៉ូលីសក្រុងអ៊ីស្តង់ប៊ុល បានបើកការវាយឆ្មក់ ជាបន្តបន្ទាប់គ្នាជាច្រើន ដោយបានឃាត់ខ្លួនសមាជិកសង្ស័យជាង១០០នាក់នៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលត្រូវបានចោទប្រកាន់ថារៀបចំផែនការ វាយប្រហារប្រឆាំង នឹងពិធីបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយ ពីការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងអ៊ីស្តង់ប៊ុល បាននិយាយថា ប៉ូលីសត្រូវបានគេប្រាប់ឱ្យដឹងថា ក្រុមជ្រុលនិយមបានអំពាវនាវឱ្យមានសកម្មភាព ជាពិសេសប្រឆាំង នឹងអ្នកមិនមែនជាមូស្លីម ក្នុងអំឡុងពេលប្រារព្ធ ពិធីបុណ្យណូអែល។
ការិយាល័យបានចេញដីកាចាប់ខ្លួនជនសង្ស័យ ១៣៧ នាក់ ក្នុងនោះ ១១៥ នាក់ត្រូវបានឃុំខ្លួន។ មន្ត្រីក៏បានរឹបអូសអាវុធ ជាច្រើនដើម ប្រអប់ព្រីន និងឯកសារក្នុងពេលឆ្មក់ចូល ។ ការិយាល័យនេះបាននិយាយថា ទីតាំងចំនួន ១២៤ ត្រូវបានវាយឆ្មក់។
ការចាប់ខ្លួននេះកើតឡើង ប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋបាល Trump បានចាប់ផ្តើមការ វាយប្រហារយោធាយ៉ាង ទូលំទូលាយនៅក្នុងប្រទេសស៊ីរីជិតខាងជាមួយតួកគីដើម្បី “លុបបំបាត់” ទីតាំងរបស់យុទ្ធជនរដ្ឋអ៊ីស្លាម និងទីតាំងអាវុធ ជាការសងសឹកចំពោះការវាយឆ្មក់ ដែលបានស្តីបន្ទោសលើក្រុម ដែលបានសម្លាប់ទាហានអាមេរិកពីរនាក់ និងអ្នកបកប្រែជនស៊ីវិលអាមេរិកម្នាក់៕
