ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ អះអាងថា​ អឺរ៉ុប មិនបានបង្ហាញចេតនា ចង់បានសន្តិភាព​ សម្រាប់អ៊ុយក្រែននោះទេ

មូស្គូ៖ អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានធម្មតាមួយថា អឺរ៉ុបនៅតែបន្តភ្នាល់ លើជម្លោះដ៏អូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែន និងការកើនឡើង នៃភាពតានតឹង ដោយមិនបង្ហាញពីការ ពិចារណាលើសន្តិភាព។

លោកស្រី Zakharova បានចង្អុលបង្ហាញថា “អ្នកគាំទ្រអឺរ៉ុបរបស់របបទីក្រុងគៀវ ជាពិសេសអ្នកដែលមកពីសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មិនមានបំណងចង់ស្វែងរកសន្តិភាពទាល់តែសោះ។ ការព្រួយបារម្ភតែមួយគត់របស់ពួកគេ​ គឺជាមួយនឹងមូលនិធិដែលពួកគេនឹងផ្ទេរទៅឱ្យរបបទីក្រុងគៀវ ហើយបន្ទាប់មកទទួលបានមកវិញ”។

លោកស្រីបានលេីកឡេីងថា “ពួកគេបន្តភ្នាល់លើការកើនឡើងនៃភាពតានតឹង ហើយវាគឺ​ សម្រាប់ហេតុផលនេះដែលពួកគេចង់ឱ្យអរិភាពអូសបន្លាយរហូតដល់អ៊ុយក្រែន”។

លោកស្រីបានសង្កត់ធ្ងន់បន្ថែមទៀតថា រុស្ស៊ីតែងតែរក្សាជំហរបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយលោកខាងលិច ដោយបន្ថែមថា ភាគីរុស្ស៊ី​ មានលក្ខខណ្ឌតែមួយគត់គឺ ការគោរពពេញលេញ​ ចំពោះច្បាប់អន្តរជាតិ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top