ព័ត៌មានជាតិ

លោក នួន ផារ័ត្ន បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ឱ្យបន្តរួមគ្នាថែរក្សាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសទ្រព្យសម្បត្តិធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាពនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

កំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋខេត្តកំពង់ធំ បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ឱ្យបន្តរួមគ្នាថែរក្សាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសទ្រព្យសម្បត្តិធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាពនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លើសពីនេះទៀត លោក នួន ផារ័ត្ន បានបន្តជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក យកចិត្តទុកដាក់ ក្នុងការថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ និងត្រូវសហការជាមួយមន្ត្រីជំនាញ រួមគ្នាចុះបង្ក្រាប ទប់ស្កាត់បទល្មើស Online Scam និងបទល្មើសធនធានធម្មជាតិនៅដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព ហើយយើងត្រូវរួមគ្នាថែរក្សាការពារទ្រព្យសម្បត្តិធនធានធម្មជាតិឱ្យបានល្អ មិនឱ្យកើតមានបទល្មើសធនធានធម្មជាតិនេះបន្តទៀតនោះទេ។

ជាមួយគ្នានោះដែរ លោក នួន ផារ័ត្ន បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្ទឹងសែន ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយសាធារណៈ នៅតាមសួនស្ទឹងសែន ជាពិសេស ត្រូវចុះដើរប្រមូលជនអនាថា ជនវិកលចរិត ក្នុងក្រុងស្ទឹងសែន ហើយបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំកន្លែងសុំចត ធ្វើយ៉ាងណា យើងត្រូវប្រែក្លាយក្រុងស្ទឹងសែន ជាក្រុងមានភាពទាក់ទាញពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ  ចូលមកស្នាក់នៅ និងដើរលេងកំសាន្ត ប្រកបដោយភាពសប្បាយរីករាយ និងមានភាពកក់ក្តៅ៕

ដោយ៖ សំនៀង

To Top