ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរក្នុងឆ្នាំ ២០២៥ កន្លងទៅ ប្រជាពលរដ្ឋសាទរ និងរស់នៅប្រកបដោយក្តីសុខ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងឆ្នាំ ២០២៥កន្លងទៅ អាជ្ញាធរខេត្តបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ដែលប្រការនោះធ្វើឲ្យប្រជាពលរដ្ឋសាទរ និងរស់នៅប្រកបដោយសេចក្តីសុខ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២០ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំសាលាខេត្តកំពង់ចាមក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា គ្រប់ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: ក្នុងឆ្នាំ ២០២៥ កន្លងទៅនេះ សមត្ថកិច្ចយើងបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមសាទរ និងរស់នៅប្រកបដោយក្តីសុខ និងការប្រកបមុខរបរចិញ្ចឹមជីវិតរក្សាបានប្រក្រតីភាពក្នុងការរស់នៅ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top