សេដ្ឋកិច្ចចិនកើនឡើង ៥% ក្នុងឆ្នាំ ២០២៥ ដោយសារការនាំចេញដ៏រឹងមាំ ទោះបីជាមានការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ក៏ដោយ
បរទេស៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងអត្រា ៥% នៅឆ្នាំ ២០២៥ ដោយសារការនាំចេញដ៏រឹងមាំ ទោះបីជាមានពន្ធគយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក៏ដោយ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ កំណើនបានថយចុះមកត្រឹមអត្រា ៤,៥% នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំនេះ , នេះបើយោងតាមរដ្ឋាភិបាល បានឱ្យដឹងនៅថ្ងៃចន្ទ ។ នោះគឺជាកំណើនប្រចាំត្រីមាស យឺតបំផុតចាប់តាំងពីចុងឆ្នាំ ២០២២ ក្នុងអំឡុងពេលមានជំងឺ រាតត្បាត COVID-19។ សេដ្ឋកិច្ច ដែលជាសេដ្ឋកិច្ចធំ ជាងគេទីពីររបស់ពិភពលោក បានកើនឡើងក្នុងអត្រា ៤,៨% ប្រចាំឆ្នាំនៅក្នុងត្រីមាសមុន។
ថ្នាក់ដឹកនាំចិនបានព្យាយាមជំរុញ កំណើនលឿនជាងមុន បន្ទាប់ពីការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងការរំខានពីជំងឺរាតត្បាតបាន ជះឥទ្ធិពលដល់សេដ្ឋកិច្ច។
ការនាំចេញដ៏រឹងមាំបានជួយទូទាត់ សងសម្រាប់ការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគអាជីវកម្មដែលខ្សោយ ដែលរួមចំណែកដល់អតិរេក ពាណិជ្ជកម្មកំណត់ត្រាចំនួន ១,២ ពាន់ពាន់លានដុល្លារ។
ដូចការរំពឹងទុក កំណើនប្រចាំឆ្នាំ កាលពីឆ្នាំមុន គឺស្របតាមគោលដៅផ្លូវការ របស់រដ្ឋាភិបាលសម្រាប់ការពង្រីក “ប្រហែល ៥%”៕
ប្រែសម្រួលៈ ណៃ តុលា
