លោក Zelensky អះអាងថា អ៊ុយក្រែន នឹងចូលរួមសហភាព អឺរ៉ុប នៅឆ្នាំក្រោយ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky កំពុងអំពាវនាវ ឱ្យប្រទេស របស់គាត់ចូល សហភាពអឺរ៉ុបនៅឆ្នាំក្រោយ។ គំនិតនេះបានចូលទៅដល់ក្នុង ចំណោមប្រទេសសមាជិកមួយចំនួនរួចទៅហើយ។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារ លោក Zelensky បាននិយាយថា លោកបានពិភាក្សាអំពីកិច្ចចរចា រវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែននាពេលថ្មីៗនេះ នៅទីក្រុង Abu Dhabi ជាមួយអធិការបតីអូទ្រីស លោក Christian Stocker ។ លោកបានបន្តថា ការចរចាផ្តោតជាចម្បងលើបញ្ហាយោធា ប៉ុន្តែក៏ប៉ះពាល់ដល់ការធានាសន្តិសុខផងដែរ។
លោកបានសរសេរដែរថា ៖ការចូលជាសមាជិករបស់អ៊ុយក្រែន ទៅកាន់សហភាពអឺរ៉ុប គឺជាការធានាសន្តិសុខដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អឺរ៉ុបទាំងអស់ផងដែរ។
លោកបន្តថានោះហើយ ជាមូលហេតុ ដែលយើងកំពុងនិយាយអំពីកាលបរិច្ឆេទ ជាក់ស្តែងពោលគឺឆ្នាំ២០២៧ ខាងមុខហើយយើងពឹងផ្អែក លើការគាំទ្រ របស់ដៃគូសម្រាប់តំណែងរបស់យើង។
គួរឲ្យដឹងដែរថាសមាជិកភាព ដែលបានតាមដានយ៉ាង រហ័សសម្រាប់អ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាជាផ្នែកនៃផែនការ វិបុលភាព ឡើងវិញ ដែលគាំទ្រដោយ សហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ចំនួន៨០០ពាន់លានដុល្លារ ដែលត្រូវបាន ចែកចាយ ជាលក្ខណៈឯកជនដល់រដ្ឋជាសមាជិកសហភាពអឺរ៉ុបដោយគណៈកម្មការអឺរ៉ុបកាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ស៊ុនលី
